កម្លោះ សង្ហារ ណាន វិសារ បានធ្វើអោយ មហាជន អ្នកតាមដាន ការប្រឡងចម្រៀង ខេមបូឌាអាយឌល រដូវកាលទី៤ ភ្ញាក់ផ្អើល។ បេក្ខភាពមួយនេះ មានទឹកដម សំឡេងយ៉ាងក្រលួច ហើយច្រៀង បទបែបមនោសញ្ចេតនា រហូតឆក់ អារម្មណ៍ សុខ សីឡាលីន ស្រក់ទឹកភ្នែកហើយ ក្លាយជាបេក្ខភាពគួរអោយ កត់សម្គាល់ភ្លាមៗ។

យើងទាំងអស់គ្នាមានដឹងទេថានៅពីក្រោយភាពជោគជ័យរបស់កញ្ញា Ngin Marady – Rosa នៃការឈ្នះម្កុដ Miss Universe Cambodia 2021ក៏មានការជួយជ្រោមជ្រែង ពីបងប្រុស ណាន វិសារ – Nan Visa បេក្ខភាព Cambodia idol រដូវកាលទី៤ ផងដែរ ។ ដោយគាត់តែងតែនៅក្បែរបងម៉ារ៉ាឌីជានិច្ច និងជួយរៀបចំខ្លួនក្នុងអំឡុងពេលប្រកួតMUC 2021 ក៏ដូចជាថតរូប និងសកម្មភាពផ្សេងៗ ជូនបងម៉ារ៉ាឌីផងដែរ ។ ម្ល៉ោះហើយម្នាក់ៗ មានការភ្ញាក់ផ្អើល នៅពេលទទួលជ្រាបរឿងនេះហើយ ក៍គិតថា វិសរ អាចនឹងឆ្ពោះ ដោយដំណើរ ជោគជ័យ ដូចបវរកញ្ញា ហេង ម៉ារ៉ាឌី ហើយក្លាយជា តារាជាទីចាប់អារម្មណ៍ របស់ទស្សនិកជន។ នៅមានដំណាក់ កាលច្រើនទៀត ដែល ណាន វិសារ ត្រូវតែ ខិតខំប្រឡង វគ្គថ្មីៗ ជាមួយបេក្ខភាពល្អៗ ច្រើនរូបទៀត ប្រជែងគ្នា។ ចាំមើលថា វិសារធ្វើបាន ល្អបន្តទៀត បានច្រើនកម្រិតណា នាឱកាស បង្ហាញសមត្ថភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here