ក្រោយសម្ភោធហាង NG ប្រកាសជំហរលែងទៅរស់នៅអាមេរិក

0


នៅក្នុងពិធីសម្ពោធក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ ដែលមានឈ្មោះថា AZA International Co.Ltd, កាលពីថ្ងៃទី១០ សីហា ឆ្នាំ២០២០ អ្នកនាង NG ដែលជាអគ្គនាយិកា បានអះអាងថា អ្នកនាង និង ស្វាមីមិនចេញទៅរស់នៅអាមេរិកជាថ្មីវិញទេ បន្ទាប់ពីកសាងជីវិតនៅទីនោះអស់មួយរយៈហើយឃើញថាគឺចាញ់នៅស្រុកខ្មែរ។ អ្នកនាងថា ខ្លួននឹងឈោងឆាប់២ផ្លូវអោយជោគជ័យព្រមគ្នា គឺទាំងអាជីពជាពិធីការិនី និង អាជីពអនឡាញ។

អ្នកនាង បញ្ជាក់ថា នៅក្នុងពេលនេះ អ្នកនាង ត្រូវបានស្ថានីយទូរទស្សន៍មួយទាក់ទងជាបណ្ដើរៗហើយ ខណៈដែលអ្នកនាង ក៏ត្រូវលោក ប៉ែន ចំរ៉ុង ហៅអោយកាន់កម្មវិធីជាមួយខ្លួន ដែលក្នុងពេលដ៏ខ្លី គឺអ្នកនាង និង ទទួល។ អ្នកនាងបានទាំងអះអាងថា នឹងធ្វើអោយខ្លាំងដូចមុនពេលចេញទៅអាមេរិកនោះផង ស្របពេលដែលអ្នកនាង ក៏ក្លាយជាម្ចាស់ផលិតផលអនឡាញផ្លូវការ នៅក្នុងពេលនេះ។ ក្រុមហ៊ុនដែលអ្នកនាង និង ស្វាមី បើកសម្ពោធនោះ មានឈ្មោះថាក្រុមហ៊ុន AZA International Co.Ltd ស្ថិតនៅទល់មុខសណ្ឋាគារបាលីរីសត ស្ថិតនៅក្បែរវត្តអង្គតាមិញ ផ្លូវ២០០៤ ដោយថវិកាចំណាយគឺច្រើនម៉ឺនដុល្លារ។ នេះជាក្រុមហ៊ុនផ្នែក Cosmictic របស់អ្នកនាង បន្ទាប់ពីកន្លងមកអ្នកនាងបាននាំចូល និង ចែកចាយផលិតផល AZA ជាច្រើនមុខ នៅលើអនឡាញ ដែលមុខរបរនេះ គឺអ្នកនាងLive លក់តាំងពីអ្នកនាង នៅសហរដ្ឋអាមេរិក។ អ្នកនាងថាដើមទុនក្នុងការចំណាយគឺច្រើនម៉ឺន ដោយវត្តមានរបស់ក្រុមហ៊ុននេះ គឺចង់បង្ហាញអោយតំណាងចែកចាយ និងអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត និងដឹងថាផលិតផលរបស់អ្នកនាង គឺមានច្បាប់ និងមានការទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធត្រឹមត្រូវ ដោយមិនមែនគ្រាន់តែជាផលិតផលនៅលើអនឡាញនោះឡើយ។ នេះជាផលិតផលផលិតនៅក្នុងប្រទេសថៃ និង មានរូបមន្តពីស្វីស ដោយអ្នកនាងក្ដោបក្ដាប់បានតំណាងចែកចាយនៅកម្ពុជា និងមានទីផ្សារនៅអូស្ត្រាលី អាមេរិក កាណាដា និង ប្រទេសមួយចំនួនរួចហើយ មុនពេលបើកជាក្រុមហ៊ុននេះ។ អ្នកនាងប្រកាសថា នឹងធ្វើអោយជំនួញនេះជោគជ័យខ្លាំង បើទោះជាមានការប្រជែងខ្លាំងនាពេលបច្ចុប្បន្ន។

LEAVE A REPLY

Please enter your comment!
Please enter your name here