ប្លែកភ្នែកជាមួយ Barbie Twin Fashion របស់ព្រះនាងតូច នរោត្តម ជេណា និង កញ្ញា ជីមមី

0

រូបថតជាច្រើនសន្លឹករបស់ព្រះនាងតូច ជេនណា និងកញ្ញា ជីមមី ដែលជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ MyTV កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រនិង Like រាប់ម៉ឺននាក់ក្រោយការបង្ហោះនៅលើផេកផ្លូវការរបស់ព្រះនាង។

មិនមែនជាលើកទី1នោះទេដែលព្រះនាងតូច ជេនណា បញ្ចេញកាយវិការក្នុងរូបភាព Fashion នោះឡើយប៉ុន្តែរូបភាពកន្លងមកគឺគ្រាន់តែជា Solo Fashion ដែលព្រះនាងតូចបានតុបតែងខ្លួនជាលក្ខណៈក្មេងស្រីឃ្យូតៗហើយបញ្ចេញអារម្មណ៍យុវតីមួយបែបផ្សេង។ អ្វីដែលកាន់តែពិសេសរូបភាពចុងក្រោយជាច្រើនសន្លឹកនាពេលថ្មីៗនេះពិតជាប្លែកនិងគួរឱ្យចាប់អារម្មណ៍ជាខ្លាំងក្រោយពេលព្រះនាងបាន ចាប់ដៃគូជាមួយនឹងពិធីការិនីឆ្នើមមួយរូបគឺ កញ្ញា ជីមមី ក្នុងឈុតព្រះនាងបែបឃ្យូតៗ និងឈុតសម្លៀកបំពាក់កូនភ្លោះបែបស៊ីវិល័យ។

ការចាប់ដៃគូជាមួយនឹងជំនួយការពិសេសរបស់ព្រះនាងតូច ជេនណា ត្រូវបានមហាជនលាន់មាត់សរសើរថា អ្នកទាំងពីស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ ពិសេសក្នុងឈុត ពណ៌ផ្កាឈូក ដែលទ្រង់ហៅថា Barbie Twin ព្រះនាងរំលេចសម្រស់ដូចទេពធីតាភ្លោះក្រមុំពិតជាសាកសមឥតខ្ចោះ។ រូបថតទាំងនោះត្រូវបានអ្នកនិយមលេងក្នុងសង្គមហ្វេកប៊ុកលើកឡើងថាមិនចាញ់សម្រស់ក្រមុំពេញវ័យ ហើយស្ទីលនីមួយៗរបស់ព្រះនាងគ្រប់ម៉ូដនៃសម្លៀកបំពាក់គឺផ្លាស់ប្ដូរកាយវិការល្វត់ល្វន់បត់បែនមិនចាញ់ម៉ូឌែលអាជីបនោះឡើយ។

ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានគេកត់សម្គាល់ថាគឺជាតារាពហុជំនាញវ័យក្មេងនៅក្នុងពិភពសិល្បៈនាពេលចុងក្រោយនេះ ដោយសារស្ទើរតែគ្រប់ទម្រង់នៃសិល្បៈមិនថា ការច្រៀង ថតស្ពតពានិជ្ជកម្ម រាំរបាំបុរាណ ក្បាច់រាំបរទេសសម័យ ដើរម៉ូដ ពិសេសសិល្បៈនៃការថតរូបរបស់ព្រះនាងតូច គឺសឹងតែដូចតារា Fashion អាជីព ហើយនាពេលថ្មីៗនេះដែរព្រះនាងតូចក៏បានក្លាយជាតួអង្គសម្ដែងដ៏សំខាន់មួយនៅក្នុងភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍ CTNផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here