មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីអតីតតារាចម្រៀងក្រុមរ៉ៃមាស និងជាតារាសម្ដែងអ្នកនាង សម ម៉ាណា ពុំសូវជាលេចមុខនៅក្នុងវិស័យសិល្បៈនាពេលចុងក្រោយ ស្រាប់តែបានបង្ហាញមុខទារកតូចម្នាក់ ដែលនាង ប្រើពាក្យថា«ម្ចាស់បេះដូងម៉ាក់» ដែលនោះគឺជាកូនរបស់នាងនោះ។ នៅលើ បណ្តាញសង្គមរបស់នាង នឹងបានបង្ហោះរូបថតកៀកកិតជាមូយក្មេងតូចរូបនោះ ដោយមិនខ្វល់រឿងអ្នកឆ្ងល់ថា តើអ្នកណាជាស្វាមីរបស់អ្នកនាងនោះផង។

ប្រសិនបើយើង ចាប់អារម្មណ៍ បន្តិចនោះយើង ឃើញថា ក្នុងសិល្បៈតារាលេចធ្លោផ្នែកនារី ៣ដួងហើយ ដែលស្ងាត់ៗ បង្ហាញកូនអោយគេដឹង ស្របមិនដែលបង្ហាញអោយដឹងទាល់តែសោះពីដំណឹងរៀបការ ឬ មានគូស្នេហ៍។ តារាសម្តែងលេចធ្លោឌុច លីដា គឺជាតារាស្រីនាំមុខគេ ដែលបានបង្ហាញមុខកូនប្រុស ស្របពេលដែលនាងគឺស្ងាត់អោយឈឹង ថាអ្នកណាជាគូស្នេហ៍។ តារាកំប្លែង លន់ ដាណេ ក៏មានកូនដោយមិនដឹងថាបុរសមុខមាត់យ៉ាងមិច គឺគូស្នេហ៍របស់នាងនោះដែរ។ ដោយឡែកចុងក្រោយនេះ ស្រាប់តែធ្លាក់ទៅលើ សម ម៉ាណា វិញម្ដង។ នេះជារឿងរ៉ាវមួយទៀត ដែលបានកើតឡើងយ៉ាងប្លែកនៅក្នុងវិស័យសិល្បៈ នាពេលចុងក្រោយ។

យ៉ាងណាមិញ សម ម៉ាណា ក៏ទំនងជាសមនឹងមានកូននោះផងដែរ ដោយសារតែនាងបាត់មុខមួយរយៈមកហើយនៅក្នុងសិល្បៈ ដែលផ្ទុយពី ឌុច លីដា និង លន់ ដាណេ ពោលគឺអាចនិយាយថា បាត់ខ្លួនយូរគួរសម សមនឹងមានកូននាពេលនេះ។ ប៉ុន្តែនាងនៅតែលាក់បាំងមុខប្តីមិនអោយគេដឹងបានយ៉ាងល្អមកទល់នឹងពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here