តារាអនឡាញ ម៉ូនីកា កាន់តែស្អាត មើលមិនចង់ស្គាល់

0

តារាអនឡាញ អ្នកនាង ម៉ូលីកា កាន់តែស្អាតប្លែកឡើង ដោយនាងទទួលស្គាល់ថាពេលនេះនាងស្កប់ស្កល់ពេញចិត្តនូវរូបសម្រស់របស់ខ្លួននោះផង ដោយសារតែនៅឆ្នាំ២០២២ នេះ ទាំងផ្ទៃមុខ ដងខ្លួន និងរូបរាង គឺនាងទទួលបានដូចអ្វីដែលនាងមានក្ដីស្រម៉ៃចង់បានពីមុន។ ស្វាមីរបស់អ្នកនាង ក៏កាន់តែស្រលាញ់ពេញចិត្តនោះផង ដល់ថ្នាក់ម្នាក់ៗ លាន់មាត់​ថានាងកើនតែអាយុពីមួយឆ្នាំទៅមួយឆ្នាំ តែរូបសម្រស់ក្មេងជាងវ័យ។

ជុំវិញការប្រែប្រួលរូបឆោមកាន់តែទាក់ទាញប្លែកនារយៈពេលចុងក្រោយនេះម៉ូលីកា សារភាពថានាងមានអ្នកនៅក្រោយខ្នងបានជាធ្វើឲ្យនាងមានទំនុកចិត្តខ្ពស់ដល់ម្លឹង។ ម៉ូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្តដោយមិនលាក់លៀមថា សម្រស់នាងពេលនេះនាងមានអារម្មណ៍ជឿរជាក់ខ្លាំងនោះគឺដោយ​សារតែនាងទៅទទួលសេវាកម្មរក្សារសម្ផស្សពី Crystal Clinic ហើយនាងសូមសរសើរលោកដុកទ័រ Kim Eng Mam Ostebo (Camille)ដែលធ្វើឲ្យសម្រស់របស់នាងពិតជាដូចអ្វីដែលប៉ងប្រាថ្នា។

អតីតតារាចម្រៀងRock រូបនេះ បញាក់ថា ”ឥឡូវខ្ញុំសប្បាយចិត្តព្រោះប្ដីកាន់តែស្រលាញ់ ហើយទៅណាមកណាគេថាស្អាតជាងមុន អីចឹងយើងជឿរជាក់លើខ្លួនឯងខ្លាំង ព្រោះតែលោកដុកទ័រ Camille ”។ បើតាមរូបពីមុនម៉ូលីកា កែច្រមុះនិងទម្រង់មុខនោះគេឃើញនាងមានភាពប្រែប្រួលប្លែកដាច់ឆ្ងាយក្រោយពីវះកាត់កែរួច ទើបធ្វើឲ្យនៅពាក់កណ្ដាលឆ្នាំ២០២២ នេះម៉ូលីកា ពេញចិត្តនូវសម្រស់របស់នាងកាន់តែខ្លាំងហើយធ្វើឲ្យអាជីវកម្មតាមOnline របស់នាងរឹតតែមានអតិថិជនគាំទ្រ នាំឲ្យមុខជំនួញរបស់នាងកាក់កបជាងមុនថែមទៀតក្រោយស្ថានភាពកូវីដស្ងប់ស្ងាត់វិញនេះ។ ក្រៅពីម៉ូលីកា ក៍មានតារាល្បីៗមួយចំនួនទៀតបានទៅកែសម្ផស្ស នៅគ្លីនិកនេះផងដែរ ជាក់ស្ដែងដូចជា ទេព បូព្រឹក្ស ក៏ទើបតែទៅធ្វើច្រមុះនៅទីនោះ។ ម៉ូនីកា នៅតែអះអាងថា នាងនឹងនៅតែធ្លាប់កម្មវិធីសប្បុរសធម៌ ក្នុងពេលបន្តបន្ទាប់ បន្ទាប់នាងធ្លាប់ធ្វើជាច្រើនលើកច្រើនសាររួចមកហើយ តាមរយៈការជួយដល់សិល្បករអត់ទីពឹង និងជនក្រីក្រមួយចំនួនទើបធ្វើឲ្យនាងមានការគាំទ្រនៅលើបណ្ដាញសង្គមរហូតមកដល់បច្ចុប្បន្ន៕


LEAVE A REPLY

Please enter your comment!
Please enter your name here