ម្តាយ សារ៉ាយ សក្ខិណា បើកគម្រោងលក់ដី ឡូតី៍នៅស្រុកស្ទោងខេត្តកំពង់ធំ

0

ប្រិយមិត្តពិតជាស្ងើចសរសើរ ដែលបាន ដឹងបន្តទៀតថា ពេលនេះសក្ខណា តារាសម្តែង ដ៍មានប្រជាប្រិយភាព ក៍បានរកសុីលលើផ្នែក ដីឡូតីមួយផ្នែកទៀត។ យ៉ាងណាជំនួយធរណីនេះ ត្រូវបានគេដឹងថា ជារបស់ម្តាយនាង ជាអ្នកគ្រប់គ្រង ដោយទិញប៉ុន្មានហិចតា ក្នុងតំបន់កំពុងរីកចម្រើន នាខេត្តកំពង់ធំ។

ទីតាំងដែល ម្តាយតារាស្រីរូបនេះ ផ្តើមការលក់ នៅក្នុង ភូមិត្រពាំងឬស្សី ឃុំពពក ស្រុក ស្ទោង ខេត្តកំពង់ធំ ដោយគ្រាន់តែបាន បើកគម្រោង ឃើញថា អ្នកនៅតំបន់នោះ និងខ្លះទៀត ទិញបណ្តើរៗ ព្រោះ មានតម្លៃសមរម្យ ហើយអ្នកមិនសូវមាន ធនធាន អាចទិញបានព្រោះ ធូរថ្លៃ ស្ទើរតែមិនជឿ។ អ្នកស្រីសម្ពស្ស ជាថៅកែ រីករាយ មិនតិចនោះទេពេល ដឹងថាមានការគាំទ្រ ហើយមិននឹកថារបរថ្មី រលូនទៅមុខ។

រហូតមកទល់ពេលនេះតារាសម្តែងអ្នកនាង សារ៉ាយ សក្ខិណា នៅមិនទាន់វិលទៅរស់នៅសហរដ្ឋអាមេរិកនៅឡើយទេ ក្នុងពេលដែលនាងបានត្រឡប់មកលេងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១។យ៉ាងណាតារារូបនេះបានលើកយកនូវមូលហេតុសំខាន់ៗមួយចំនួនដែលនាំអោយនាងនៅមិនទាន់អាចវិលត្រឡប់ទៅកាន់អាមេរិកបាននាពេលនេះ។

អ្នកនាង សារ៉ាយ សក្ខិណា បានលើកឡើងថា នាងនៅមិនទាន់វិលទៅអាមេរិកវិញនាពេលនេះ ដោយសារនាងត្រូវមានភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវបំពេញនៅស្រុកកំណើត។ នាងបញ្ជាក់ថា នៅក្នុងស្រុកនាងកំពុងតែពង្រឹងជំនួញផ្ទាល់ខ្លួនអោយបានរឹងមាំជាមុនសិន ហើយនាងក៏ត្រូវមានតួនាទីមើលថែកូនដែលត្រូវចូលរៀននៅក្នុងស្រុកផងដែរ។នាងចង់អោយកូនៗចូលរៀននៅក្នុងស្រុក ដើម្បីអោយពួកគាត់ចេះភាសាខ្មែរ ព្រោះគាត់ជាកូនខ្មែរ ត្រូវចេះភាសាជាតិអោយបានច្បាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here