ស្រស់ស្អាតណាស់ម្ចាស់ម្កុដ ចក្រវាឡ ប៉ុន្មានរូបនេះ

0

បណ្តាប្រទេសជាច្រើន បានផ្តើមរកឃើញស្រីស្អាត ជាម្ចាស់មកុដរបស់ខ្លួន រៀងៗខ្លួន ប្រកបដោយសម្រស់ស្រស់សោភា។ ឆ្នាំនេះ ឃើញថា នារីកំពូលសម្រស់នៅលើពិភពលោក មានភាពប្លែកៗ និងស្អាតម្យ៉ាងម្នាក់។ក្នុងនោះ ស្រីស្អាត កម្ពុជាយើង ក៏លេចធ្លោម្យ៉ាងដែរពេលចូល ដល់ការបង្ហាញរូប។

គេកំពុងតាមដានមើលថា ឆ្នាំ២០២២ នេះ ការប្រកួតMU2022 ប្រទេសណា ដែលជាអ្នកគ្រងមកុដ។ ប្រទេសនីមួយៗ កំពុងផ្ចិតផ្ចង់រកនារីជើងខ្លាំងទៅ ប្រកួត ដោយរំពឹងថាទទួលបានភាពលេចធ្លោ ។ នៅមានប្រទេសខ្លះកំពុងប្រឡង ឯកម្ពុជាយើង បានរកឃើញហើយ អ្នកតំណាងប្រទេស ដោយបានទៅលើ ហង្ស ម៉ានីតា កូនខ្មែរកាត់បារាំង មានភាពឆ្លាតវៃ។

ឆ្នាំមុនម្ចាស់មកុដ បានទៅលើប្រទេសឥណ្ឌា ហើយឆ្នាំនេះមិនទាន់ប្រកួតនៅឡើយនោះទេ។ កម្មវិធីប្រកួតមួយនេះ នៅកម្ពុជាយើងកំពុងផ្ទុះការចាប់អារម្មណ៍ហើយ តាមដានណាស់។ គេចាំមើលថា ម៉ានីតា ធ្វើល្អដល់កម្រិតណាពេល បានដល់ឆាកអន្តរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here