បវរកញ្ញា ភេទទី៣ សៃហ្វុងបានមកដល់ហើយ ឆាកប្រកួត នៅប្រទេសថៃដោយកញ្ញាដ៏ស្រស់ស្អាត លំដាប់មកុដ កញ្ញា សៃហ្វុង បានចាកចេញពីកម្ពុជា សប្តាហ៍ហើយ បំណងប្រកួត Miss Queen International។នាងនឹងបង្ហាញសមត្ថភាព ដើម្បីប្រឡងលើឆាកអន្តរជាតិ ដ៍សំខាន់ដែលនាង រង់ចាំយូរថ្ងៃមកហើយ។

ការធ្វេីដំណេីរទៅកាន់ប្រទេសថៃ សៃហ្វុន បវរកញ្ញាភេទីបីកម្ពុជា ឆ្ពោះទៅកាន់វេទិការប្រកួតបវរកញ្ញាភេទីបីអន្តរជាតិ Miss International Queen Pageant ប្រចាំឆ្នាំ២០២២ និងធ្វើអោយមហាជនតាមដាន។

យ៉ាងណានាង បានបង្ហាញខ្លួនដាក់គណៈកម្មាការ បានប៉ុន្មានលើកមកហើយ ដោយមានអ្នកគាំទ្រ នៅថៃសរសើរថា កម្ពុជាស្អាតមិនអន់។ឯឈុតតំណាងជាតិក៍មើលទៅ ប្លែកទទួលបានភាពទាក់ទាញ។

គេនឹងរង់ចាំមើលបន្តទៀតថា សៃ ហ្វុង ដ៏មានសម្រស់ស្រស់សោភា មានការទាក់ទាញ និងយល់ថា នាងពិតជាធ្វើបានល្អដោយសារតែ ទាំងស្អាត ឆ្លាតពូកែ គឺមានមកទាំងអស់។ ម្ល៉ោះហើយទើបគេជឿថា នាងពិតជា សម្រេចលទ្ឋផលណាមួយមិនខាន ក្នុងចំណោម វិញ្ញាសាទាំងអស់។

មុនពេលឡើងទៅថៃ ប៉ះជើងខ្លាំងដ៏ទៃទៀតសៃ ហ្វុង បានបង្វឹកខ្លួនយ៉ាងខ្លាំង ដើម្បីអោយមានភាពជឿជាក់។ ទាំងការដើរ ទាំងរិយាបថផ្សេងៗ ព្រមទាំងរបៀបប្រឡង គឺនាងឈ្វេងយល់ជានិច្ច។ សូម្បីតែនាងផ្ទាល់ក៍ជឿថា នឹងធ្វើបានល្អ ពេលអំឡុងប្រកួតលក្ខណៈសំខាន់មួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here