ដូចការសន្យាមែនដែលអតីតតារាចម្រៀងRock ម៉ូលីកា ធ្លាប់អះអាងថានៅពេលដែល​ស្ថាន​ភាពកូវីដស្ងប់ស្ងាត់នាងនឹងធ្វើពិធីឡើងផ្ទះវីឡារថ្មី​ផ្គួបជាមួយខួបកំណើតកូនស្រី​សំណព្វ​ចិត្តរបស់នាង ឥឡូវពេលនេះអ្នកលក់Online ល្បីឈ្មោះរូបនេះបានត្រៀម​រួចជាស្រេច​ក្នុងការ​រៀបចំកម្មវិធីខាងលើនេះដែលរៀបចំពិធីជប់លៀងធំដល់ទៅ១០០តុឯណ្ណោះ នៅថ្ងៃទី៧​ខែ​កក្ក​ដា​​ឆ្នាំ​២០​២២ ខាងមុខនេះ។តាមការបង្ហើបរបស់ម៉ូលីកា ភ្ញៀវដែលនាងបានអញ្ជើញ​នោះ​មាន​លោក​ជំទាវ​ហ៊ុន ស៊ីណាត និងតារាធ្លាប់រួមអាជីព ព្រមទាំងអ្នកលក់Online រួមទាំងដៃគូ​សហ​ការណ៍​រកស៊ីជា​មួយនាងទាំងអស់ផងដែរ។

ប៉ុន្ដែការត្រៀមចំណាយលុយអស់ប៉ុន្មាននោះ​មិនត្រូវបានម៉ូលីកា ប្រាប់ជាមុនឡើយ ដោយនាងថានឹងរៀបចំកម្មវិធីនោះទៅតាមសភាព​ជាក់ស្ដែង។តែអ្វីដែល​គូរ​ឲ្យ​ចាប់អារម្មណ៍នោះថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង .ឯ.ក រូបនេះបានទិញ​រថយន្ដ​១គ្រឿងដ៍ថ្មីសន្លាងម៉ាកJaguar កាដូឲ្យកូនស្រីនាងឈ្មោះនុណ ច័ន្ទម៉ូនីតា សម្រាប់ខួបគម្រប់២ឆ្នាំនេះ។នេះជាការបន្ថែមរថយន្ដទំនើប១គ្រឿង​ផ្សេង​ទៀត​ខណៈដែលកន្លង​មក​គេឃើញ​ម៉ូលីកា ជិះរថយន្ដម៉ាកទំនើបៗដូចជាFord Raptor ,Range Rover និងAlphard ជាដើម។

សូមរំលឹកថាម៉ូលីកា បានដឹកដៃតារាសម្ដែងលោកហុង មានុណ ហៅឆានុន រៀបការ​កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ និងបានសម្រាលកូនស្រីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ។ដោ​យ​សារតែមានការមហាញឹកក្នុងអាជីវកម្មផ្ទាល់ខ្លួនម៉ូលីកា បានផ្អាកឡើងច្រៀងសម្ដែងតាម​បណ្ដារ​ឆាកតន្រ្ដី​ទាំងឡាយរយៈពេលជាច្រើនខែមកហើយ ខណៈដែលស្វាមីនាងលោក​ឆា​នុណ វិញក៍មិនសូវមានពេលថតភាពយន្ដដូចមុន​ទៀតដែរ។គូស្នេហ៍តារា១គូនេះត្រូវបាន​គេសរសើរពីជីវភាពរបស់ពួកគេថាធូធារខ្លាំងក្រោយចាប់ដៃគ្នាជាង២ឆ្នាំនេះដោយពេលនេះមានផ្ទះយ៉ាងប្រណិតនិងជិះរថយន្ដទំនើបៗ ខណៈដែល​អ្នកទាំង​ពីរក៍តែងតែបានលេចមុខ​ធ្វើកម្ម​វិធី​សប្បុរសធ័មជាបន្ដបន្ទាប់ផងដែរ តាមរយៈការផ្ដល់​ជំនួយដល់តារាចាស់ជរាគ្មានទីពឹង និង​ជនទីទ័លក្រមួយចំនួន។

ដោយឡែកទាក់ទងគម្រោយយកកូនថែមវិញម៉ូលីកា ធ្លាប់វាចាថានាងមិនទាន់គិតគូរ​ក្នុងពេលឆាប់ៗនេះឡើយ ព្រោះក្រោយពីកូវីដថមថយទៅវិញនេះអាជីវកម្មតាមOnline របស់​នាងមានសន្ទុះខ្លាំងក្លាវិញទើបពិតជាមមាញឹកជាមួយការងារផ្ទាល់ខ្លួននោះមិនអាចដកឃ្លាឬគិតគូរឿងយកកូនទី២នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here