កញ្ញា Jenny ដែលបានក្លាយជាអគ្គនាយិកាប្រេនផលិតផលរបស់កូរ៉េនាពេលថបមីៗនេះ និង ត្រូវគេស្គាល់ថាគឺជាតារាសម្ដែងភាពយន្ត មួយរូបផង បានបង្ហាញអារម្មណ៍សប្បាយចិត្តនៅក្នុងពិធីនោះ។ កញ្ញា បានក្លាយជាអ្នកជំនួញវ័យក្មេង លើផលិតផលអនឡាញ រហូតក្លាយជាអគ្គនាយិកាតែម្ដង។

មកទល់ពេលនេះ កញ្ញា បាន សម្រេចនាំចូលផ្តាច់មុខផលិតផលជាច្រើនដែលជាគ្រឿងសំអាងមកពីប្រទេសកូរ៉េ។ ហេតុផលដែល តារាញញឹមស្រស់រូបនេះ បង្ហាញជូនបងប្អូន ដោយសារតែផលិតផល ដែលនាងកសាងបានគឺជា ផលិតផល មានគុណភាព។ គ្រឿងសំអាង របស់នាង មានការទទួលស្គាល់ និង មានស្តង់ដារច្បាស់ក្រោមការត្រួតពិនិត្យ ពីក្រសួងពាក់ព័ន្ឋនៃកម្ពុជា។

លើសពីនេះ ជេន នី ក៏មាន បង្ហាញអាថ៌កំបាំងនៃ គ្រឿងសំអាងនាង តាមរយៈ ផេកផ្លូវការរបស់កញ្ញាផ្ទាល់មានឈ្មោះថា Queen Rose ចែកចាយផលិតផលគ្រឿងសំអាងកូរ៉េ។ អគ្គនាយិការក្រុមហ៊ុន Queen Rose trading co,Ltd. រូបនេះ ក៏បាននាំចូលទឹកអប់ស្នេហ៍ Secret whisper. ឈុតសាប៊ូកក់សក់បូតា ធម្មជាតិ. នឹងឈុតលាបចិញ្ចឹមនឹងព្យាបាលស្បែកមុខជាច្រើនប្រភេទទៀតផងដែរ ដែរសុទ្ធតែនាំចូលមកពីរោងចក្រនៅប្រទេសកូរ៉េដោយផ្ទាល់ និង មានការផលិតនឹងវិចខ្ចប់តាមបែបស្ដង់ដារកូរ៉េ។

កញ្ញា បានរៀបចំពិធីតាំងពិពណ៌មួយកន្លែង គួរអោយចាប់អារម្មណ៍ នៅបរិវេនផ្សារទំនើប អុីអន ក្នុងរាជធានីភ្នំពេញ។ ពិធីនោះ ក៏មាន តារាតំណាងផលិតផល មួយចំនួនចូលរួមផងដែរ ដូចជា លោក ម៉ាដូណា, កញ្ញា វី ឌីណែត តារាចម្រៀង ហង្សមាស, កញ្ញា ឯក សុវណ្ណារត្ន័ តារាសម្ដែង, កញ្ញា ហ៊ិន លីដា តារាចម្រៀង និងតារាផ្សេងៗ ទៀតប្រកបដោយបរិយាកាសរីករាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here