មួយរយៈចុងក្រោយនេះ តារាកំប្លែងប្រចាំក្រុម សុីធីអិនជាច្រើន បានបង្ហោះវិដេអូ ដកខ្លួនពីសុីធីអិន។ មានមូលហេតុ មួយចំនួន ត្រូវបានលាតត្រដាងឡើងហើយ ភ្លាមៗ ឃើញតារាកំប្លែងជាបន្តបន្ទាប់បានលាឈប់ជាស្ថាពរ។

យ៉ាងណាមិញ ក្នុងជាបុគ្គលមានឥទ្ឋិពល ក្នុងស្ថាប័នម្នាក់ផងដែរនោះ យិគ ចិន្តា បានសម្រេចចិត្តបង្ហោះសាថា « ចាប់តាំងពីការចាប់ផ្ដើមដំបូងនៃស្ថានីយទូរទស្សន៍ CTN ក្នុងរយៈពេល 20 ឆ្នាំមកនេះ នាងខ្ញុំ បានអភិវឌ្ឍខ្លួនពីពិធីការិនីម្នាក់រហូតដល់កាន់តួនាទីជានាយិកាត្រួតពិនិត្យគុណភាព។ ទោះមានឧបសគ្គច្រើនក៏ដោយ ក៏ខ្ញុំតែងតែអាចជម្នះរាល់ឧបសគ្គទាំងនោះបាន ដោយសារតែមានថ្នាក់ដឹកនាំ CBS ដែលតែងយកចិត្តទុកដាក់និងលើកទឹកចិត្តចំពោះបុគ្គលិក និង ក្រុមការងារដែលចេះជួយគ្នាទៅវិញទៅមកនៅក្នុងក្រុមហ៊ុន។

នេះជាអ្វីដែលធ្វើឱ្យខ្ញុំកាន់តែមានមោទកភាពខ្លាំងឡើងដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ CBS ដ៏កក់ក្ដៅនេះ។ ក្នុងអាជីពមួយនេះ ខ្ញុំមិនភ្លេចពីតម្លៃរបស់ស្ត្រី ដោយផ្សារភ្ជាប់ជាមួយសារសំខាន់នៃសមភាពយែនឌ័រនៅក្នុងកម្មវិធីមុនៗនោះទេ ហើយកម្មវិធីទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងសង្គមជាតិយើង។ ហើយថ្មីៗនេះ អ្នកគ្រប់គ្រង់ថ្មីរបស់ CBS បានបន្តផ្ដល់ឱកាសសម្រាប់នាងខ្ញុំ ដើម្បីដឹកនាំកម្មវិធី “បាទមេ” រដូវកាលទី2 ដែលជាកម្មវិធីកំប្លែងសើចចុកពោះ ជាមួយតួសម្ដែងថ្មី និង “សង្វៀនម្ហូប” ដែលផ្ដល់នូវរសជាតិប្លែកថ្មី ធ្វើឱ្យកម្មវិធីរបស់ CBS លេចធ្លោបំផុតក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ។ សូមអរគុណដល់គ្រួសារ CBS ដែលបានធ្វើឱ្យនាងខ្ញុំ មានថ្ងៃនេះ ហើយពួកយើងនឹងធ្វើឱ្យ CBS កាន់តែរីកចម្រើនជាមួយគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here