អ្នកទស្សនាភាពយន្តរឿង”លោកប៉ាមហាកូរ” ក្នុងថ្ងៃបើកសម្ពោធ កាលពីថ្ងៃទី២ កក្កដា ឆ្នាំ២០២២ លាន់មាត់សរសើរគ្រប់មាត់ ថាភាពយន្តនេះល្អមើល និង មានសាច់រឿងប្លែក ដែលអាចនិយាយបានថា គឺមិនបានទស្សនាពិតជាស្ដាយក្រោយ។ ខ្សែភាពយន្តនេះ មានគ្រប់រស់ជាតិតែម្ដង គឺទាំងកំប្លែង និងទាំងរ៉ូម៉េនទិក។

លោក ទេព រិន្ទដារ៉ូ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីការចាក់បញ្ចាំងរឿងក្នុងថ្ងៃសម្ពោធ ត្រូវបានបញ្ចប់ ហើយអ្នកអង្គុយទស្សនាលាន់មាត់សរសើរ។ លោករំពឹងយ៉ាងខ្លាំង ថានេះក៏នឹងក្លាយជាភាពយន្ត ដែលអាចទាញយកការគាំទ្របានខ្លាំងផងដែរ ដោយសារតែរឿងមួយនេះ គឺមានសាច់រឿងល្អ ហើយសំបូរឈុតឆាកសំណើច ដែលធ្វើអោយអ្នកទស្សនាជក់ចិត្ត។ យ៉ាងណាក៏ដោយក្រោយការបើកសម្ពោធ ភាពយន្តនេះ គឺសម្រេចដាក់បញ្ចាំងលក់សំបុត្ររហូតដល់ថ្ងៃទី២១ កក្កដា ឆ្នាំ២០២២ឯណោះ ដែលពិតជាធ្វើអោយអ្នកទស្សនាអន្ទះសារ។

លោក លៀក លីដា ចាងហ្វាងផលិតកម្មបានអះអាងថា ការអូសបន្លាយដាក់លក់សំបុត្រ ក្រោយថ្ងៃបើកសម្ពោធនេះ គឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ផលិតកម្ម ហើយលោកក៏ជឿជាក់ដូចគ្នាថាភាពយន្តនេះ នឹងផ្ទុះការគាទ្រ ដោយសារតែសាច់រឿងល្អមើលតាំងពីដើមដល់ចប់។ នេះជារឿងដែលនិយាយពីស្នេហា តែពោរពេញដោយរសនិយមក្នងសង្គមយុវវ័យ ហើយផ្អែកតាមការលាន់មាត់សរសើរក្នុងថ្ងៃបើកសម្ពោធ គឺលោកកាន់តែមានជំនឿចិត្ត។ ក្នុងពិធីបើកសម្ពោធដែលបានធ្វើឡើងនៅអ៊ីអន១នោះ ក៏មានតារាសិល្បៈ និង ភ្ញៀវកិត្តិយសចូលរួមឡើងពេញពិធីផងដែរ ខណៈដែលអ្នកដែលបានទស្សនា សុទ្ធតែអង្គុយទស្សនាដល់ចប់ ហើយលាន់មាត់ស្ទើរគ្រប់គ្នា ថាភាពយន្តនេះ គឺពិតជាអាចអោយផលិតករកើបលុយដោយមិនពិបាក។

LEAVE A REPLY

Please enter your comment!
Please enter your name here