តារាសម្តែង និង ពិធីករ សេង មង្គល ហៅ ហូ ប៉ូសេង បានធ្វើរឿងមួយធ្វើអោយផ្អើលសង្គមសិល្បៈ ក៍ដូចជានៅក្រៅសិល្បៈ បន្ទាប់ពីប្រើរូបមន្តទាញយកភាពទាក់ទាញជាមួយទ្រី ដាណា។ តារាប្រុស រូបនេះត្រូវបានទ្រី ដាណាទម្លាយថាជាបុរសល្អមួយ ក្នុងចំណែកបេះដូង១រយៈ ចុងក្រោយនេះ។

សំណួរសួរថា តើទ្រី ដាណា ពិតជាចងក្រងស្នេហាដោយ ចិត្តនិងចិត្តជាមួយ តារាប្រុសសាច់ដុំ សេង មង្គល មែនឬយ៉ាងណា។ អ្វីដែលគេដេញដោលសួរនាំ និងគិតថាជាការ លេងឈុត ប្រូម៉ូដ ផលិតផលថ្មី និងជាការ សាងឡើងដើម្បីសម្តែងឬឈុតល្ខោនក្រៅឆាក។ យ៉ាងណានេះជាការ វិភាគក្រៅមួយប៉ុណ្ណោះ ហើយពិតឬមិនពិតស្ថិតលើ សាមីខ្លួនទាំង២បកស្រាយ ដល់មតិមហាជន។

គេដឹងថាកន្លងមក និរត្ន័ និងមង្គល ងាកមកស្និតស្នាលគ្នាហើយ ហាក់សម្ញែងអោយមហាជន តាមដាន។ក្រោយមកមង្គល និង ពិធីការិនី និរត្ន័ ហាក់ឃ្លាតឆ្ងាយ ជិតដិតគ្នា គួរអោយចម្លែក។ ប៉ុន្តែពេលនេះ មង្គលស្រាប់តែលេងមួយក្បាច់ ទៅបង្កាត់ទំនាក់ទំនងស្និតជា មួយអ្នកស្រី ទ្រី ដាណា យ៉ាងក្រឡឺម មិនខ្វល់ចិត្ត និរត្ន័ ដែលធ្លាប់ស្និតគ្នាសោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here