ពេជ្រ សោភា មានជន្ទល់មាំមួយជាចំណែកសម្រេចចិត្តនៅក្រៅ?

0

កន្លងមកអ្នកណាក៍ ដឹងខ្លះថា ពេជ្រ សោភា ហាក់បង្ហាញតម្រុយ ចង់អស់ចិត្តពី ផលិតកម្មដោយសារ រយៈពេលនៅប្រើពេលយូរមកហើយ។ ប៉ុន្តែមកទល់ពេលនេះ វត្តមានពេជ្រ សោភានៅតែ មានដដែល មិនទាន់បែងចែក។អ្វីដែលគេកាន់តែដឹងមើលឃើញ សោភាកាន់តែបានតំណែង ការងារល្អៗពីមេក្នុងការប្រឡងចម្រៀងទៅវិញ។

ពាក្យ ចចាមអារាមនៅ តែប៉ោងឡើងថា សោភា អាចចេញពីទ្រនំចាស់ ព្រោះមួយរយៈចុងក្រោយ សោភា កំពុងតែត្រូវប៉ាន់ជាមួយ ការងារល្អៗ ជាច្រើន ក្នុងដៃ តារាជោគជ័យលើ ជំនួញអន ឡាញ ស្ទើរជាសេដ្ឋីនី ទ្រី ដាណា។ បែបនេះហើយ ទើបយល់ថា នាងមានជន្ទល់មួយ ប្រើការដ៍រឹងមាំជាខ្នងនៅពីក្រោយ សម្រាប់ទីផ្សារបន្តទៀត។ ទោះបីជាសោភា មិនបង្ហាញអ្វី អោយឃើញនាង ដើរចេញដូចការរៀបរាប់។

មហាជន នៅតាមដានមើលថា តើកន្លងមក ដែលលេចឭនោះ អាចធ្វើអោយសោភា បាក់ចិត្តទៅ ឬមួយកន្លែងចាស់ ជាចំណែកសុខពិតប្រាកដ ដែលពិបាកក្នុងការដើរចោល។

LEAVE A REPLY

Please enter your comment!
Please enter your name here