បន្ទាប់ពីបើកចំហរស្នេហា ពេលនេះតារាសម្ដែងទម្រង់មុខកូនកាត់ កញ្ញា ហុ​ក សូ​ម៉ា​នី​តា ហៅ សូ​ស៊ី​តា បាន​កំណត់​ថ្ងៃ​ចូល​រោងការ​ហើយ​។ កញ្ញា សូ​ម៉ា​នី​តា លើក​ឡើង​ថា តាម​គម្រោង​នាង និង​គូស្នេហ៍ នឹង​ចូល​រោងការ​នៅ​បំណាច់​ឆ្នាំ​ក្រោយ​នេះ​ហើយ ស្របពេលដែលចំណង​ស្នេហ៍​របស់​ពួក​នាង​ក៏កាន់តែ​មាន​ទំនាក់ទំនងល្អ​ប្រសើរ និង​ការ​យល់ចិត្ត​គ្នា​កាន់តែ​ច្បាស់​។នាង​បញ្ជាក់​ថា អនាគត​ស្វាមី​របស់​នាង គឺជា​អ្នកធ្វើការ​នៅ Mars Auto Sipping ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រថយន្ត​ពី​អា​មេ​រិ​ក ហើយ​កាន់​តំណែង​កាន់​ផ្នែក​ទីផ្សារ​។ នាង​ថា ទំនាក់ទំនង​រវាង​នាង​និង​ គូស្នេហ៍ គឺ​កើតឡើង​មួយ​រយៈពេល​ខ្លី ប៉ុន្តែ​នាង​យល់​ថា គូស្នេហ៍​របស់​នាង​ជា​មនុស្ស​ល្អ រួសរាយ ហើយ​ស្មោះត្រង់​ជាមួយ​គ្នា ហើយ​ជា​មនុស្ស​ដែល​គិត​ពី​ការងារ​ច្រើន​។

សូស៊ីថា បន្តថា គាត់​តែងតែ​ដាស់តឿន​ខ្ញុំ​កន្លែង​ណា​ដែល​មិនល្អ គាត់​តែងតែ​អោយ​តម្លៃ​នាង ហើយ​គាត់​ជា​មនុស្ស​ប្រុស​ល​ល្អ​ដែល​នាង​ចង់បាន​។ នាង​ថា រយៈពេល​ស្គាល់គ្នា​គឺ​ខ្លី​ទេ តែ​គឺ​មាន​ន័យ​សម្រាប់​​យើង​ទាំង​ពីរ ខ្ញុំ​ស្រលាញ់​គាត់​ពិតមែន ដែល​ខ្ញុំ​មិន​ដែល​គិត​ទៅ​លើ​បុរស​ណា​ម្នាក់ តែ​សម្រាប់​គាត់​ខ្ញុំ​គោរព ស្រឡាញ់​។ ដោយឡែក​ពាក់ព័ន្ធ​ការ​ប្រឡូក​សិល្បៈ​វិញ នាង​បញ្ជាក់​ថា អនាគត​ស្វាមី​របស់​នាង​ក៏​មានការ​ប្រចែប្រច័ណ្ឌ​ផង​ដែរ នៅ​ពេល​ដែល​នាង​ថត​ឈុត​អោប​ថើប​ជាមួយ​តារា​ប្រុស​នានា ប៉ុន្តែ​ដោយសារ​ការ​យល់ចិត្ត​គ្នា និង​ការ​យល់​ពី​ការងារ​សិល្បៈ​នោះ ទើប​គូស្នេហ៍​របស់​នាង​ក៏​បាន​បើកភ្លើង​ខៀវ​សម្រាប់​អោយ​នាង​បន្ត​អាជីព​សិល្បៈ​នេះ​ដដែល​។ សម្រាប់​ការ​កំណត់ពេល​រៀប​ការ​នោះ នាង​ និង​គូស្នេហ៍​ក៏មិន​ទាន់​កំណត់ពេលវេលាច្បាស់​ថាខែណានៅ ខែណានោះដែរ ប៉ុន្តែនឹងមិនអោយហួសពីឆ្នាំក្រោយទេ ដើម្បីកុំអោយទុំជោ។

LEAVE A REPLY

Please enter your comment!
Please enter your name here