អ្នកនាង គឹម លីហ្សា បានប្រកាសលាឈប់ពីសិល្បៈទាំងស្រុងក្រោយ រកបានមុខរបរ ដ៍ជោគជ័យលើជំនួញលក់ អនឡាញនិងក្លាយជាម្ចាស់ប្រេនគ្រឿងសម្អាងមួយនៅក្នុងស្រុក។អ្នកនាង នៅតែស្រឡាញ់នឹង ចូលចិត្តចំពោះ វិស័យសិល្បៈ ដោយមករស់នៅក្នុងស្រុកមួយរយៈ ឃើញថា បានចេញមុខ តាមកញ្ចក់ទូរទស្សន៍ មួយចំនួនលេងក្នុងកម្មវិធីកម្សាន្តដែរ តែក្រោយមកក៏ឈប់ទទួល។ បើមើលទៅលើ រូបសម្បត្តិពេលនេះវិញ គឹម លីហ្សា ហាក់បែកសាច់ មើលទៅផ្លាស់ប្តូរ ធាត់មុខពេញហូរហៀរ តែម្តង។ នេះ អាចថាមកពីនាងជោគជ័យ ទាំងរបររកសុីទាំងវិថីស្នេហា។នាងមានជីវិតកក់ក្តៅ ចំពោះសុភមង្គលគ្រួសារ ទើបប្រែប្រួលបែបនេះ។

អ្នកនាង គឹម លីហ្សា បានមករស់នៅស្រុកកំណើតវិញ ក្រោយពីមានប្ដីជាអាណិកជនខ្មែរ នៅអូស្រា្ដលី ជិត៧ឆ្នាំហើយ ពេលនេះនាងរកស៊ីតាម Online​ដូចតារាស្រីមួយចំនួនទៀតដែរ។ អ្នកនាង បានប្រែប្រួលរូបសម្រស់ មើលទៅខុសកាលពីនៅក្រមុំ ដោយនៅតែស្អាត តែបែកសាច់ មុខពេញណែន គួរអោយក្នាញ់ជាងមុននោះផង។

គឹម លីហ្សា មិនកំណត់ថា ពេលណាទើបនាងត្រូវវិលត្រឡប់ទៅប្រទេសអូស្រា្ដលី វិញនោះទេ ប៉ុន្ដែពេលមកដល់ស្រុកវិញលើកនេះ​ គេឃើញនាងប្រឹងប្រែងសម្រុកអាជីពតាម​ Online ច្រើនជាងមុន។ ដោយឡែក ទាក់ទងសកម្មភាពថ្មីៗនៃការងារសិល្បៈនោះ នាងគ្មានការថតសម្ដែងអ្វីដែលគួរឲ្យចាប់អារម្មណ៍ដូចមុនទៀតឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here