តារាជាច្រើនរូបត្រៀមអង្រួនព្រឹត្តិការណ៍ Cocktail Night Event របស់ Impulse Phnom Penh

0

មិនខុសពីការគ្រោងទុក Impulse Phnom Penh ដែលជាបណ្ដាញលើកកម្ពស់ក្រុមបុរសស្រលាញ់បុរស បានបញ្ចេញព្រឹត្តិការណ៍មួយថ្មីទៀតហើយ ដោយប្រកាសរៀបចំព្រឹត្តិការណ៍ Cocktail Night Event នា ថ្ងៃទី១៧ កក្កដា នេះ ដោយនឹងជួបជាមួយតារាល្បីៗជាច្រេីនដួ​ង​ និងក្រុមតារាម៉ូដែលប្រចាំក្រុមអុីមផុសភ្នំពេញ ដែលមានរូបរាងសង្ហាយ៉ាងទាក់ទាញ។ កម្មវិធីនេះ ប្រកាសដំណើរការ នៅថ្ងៃទី17.07.2022 វេលាម៉ង​ 6:00 ដល់​ 10:30 ល្ងាច​ នៅភោជនីយដ្ឋាន​ House of Dming ។

កម្មវិធីនេះ​ Impulse Phnom Penh បានសហការណ៍ជាមួយ​សាព័ត័មាន«ផ្ទះតារា​» ដេីម្បីរៀបចំកម្មវិធីពិសេសមួយសម្រាប់សមហគមន៍​ LGBTQI​ ក្នុងការជួយផ្សព្វផ្សាយសកម្មភាពរបស់ Impulse Phnom Penh នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងព្រឹត្តិការណ៍ពិសេសសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ និងការលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវភេទ។ កម្មវិធីនេះ ក៏បង្ហាញពីយេនឌ័រក្នុងចំណោមបុរសស្រឡាញ់ភេទដូចគ្នា និងបុរសស្រឡាញ់បុរសនៅក្នុងសហគមន៍ ផងដែរ។ គោលដៅធំបំផុត គឺ
• ដើម្បីធ្វើឱ្យការលើកកម្ពស់ការយល់ដឹងអំពីមេរោគអេដស៍ ឆ្លើយតបចំពោះបុរសស្រឡាញ់បុរស និងបុរសស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
• ដើម្បីលើកកម្ពស់ការធ្វើតេស្តមេរោគអេដស៍ក្នុងចំណោមយុវជន MSM និងបុរស Gay វ័យក្មេងដែលមានគោលដៅនៅក្នុងសហគមន៌របស់ Impulse ភ្នំពេញ។
• ដើម្បីលើកទឹកចិត្តដល់បុរសស្រឡាញ់ភេទដូចគ្នា និងបុរសស្រឡាញ់ភេទដូចគ្នា អំពីការធ្វើតេស្តរកមេរោគអេដស៍ និងបង្ហាញការបង្ហាញពីយេនឌ័រ និងសកម្មភាពសង្គម។
• ដើម្បីកាត់បន្ថយការមាក់ងាយខ្លួនឯង និងការរើសអើងខ្លួនឯងក្នុងចំណោមយុវជន MSM និងបុរសស្រឡាញ់ភេទដូចគ្នា ហើយមកបង្ហាញពីយេនឌ័រតាមបទដ្ឋានសង្គម។
• កាត់បន្ថយអំពើហិង្សាយេនឌ័រនៅក្នុងសហគមន៍ និងកន្លែងធ្វើការក្នុងចំណោមអ្នកស្រឡាញ់ភេទដូចគ្នា មិត្តភក្រ័គ្រួសារ របស់អ្នកដែល ស្រលាញ់ភេទដូចគ្នា ។សូមបញ្ជាក់​ថា​ អ្នកចូលរួមគឺបានទទួលបានកូប៉ុងញាំអារហារនិងភេជ្ជះដោយឥតគិតថ្លៃ។ អ្នកក្លាហានចូលលេងហ្គេម​ ឆ្លេីយសំណួរចម្លេីយ​ អាចមានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុនស្រាបៀរ​ Gangberg ជាមួយនិងវត្ថុអនុស្សារីយ៍ជាច្រេីនចំនួន25រង្វាន់។​ ​កម្មវិធីនេះ​មាន​ការចូលរួម​ឧត្ថម​ដោយ​ Impulse Group , AHF Cambodia, ភោជនីយដ្ឋាន​ Houde of Dming,​ សហការណ៍​ដោយ​ សារព័ត៌មាន​ផ្ទះតារា​ , SNB media official និងបណ្តា​ញចតុមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here