មកដឹងពីតារាអនឡាញ ចែមួយឡេង ក្រោយផ្ទុះរឿងបែកបាក់ស្វាមី

0

លោកស្រី មួយឡេង ដែលជាអគ្គនាយិកាបានលើកឡើងថា អ្វីដែលលោកស្រីបានប្រកូកប្រកាស នាពេលកន្លងមកនោះ មិនមែនជារឿងសម្ដែងដូចគ្នានឹងតារាអនឡាញមួយចំនួន ដែលចង់បាន Views ហើយយករឿងរ៉ាវគ្រួសារយកមកទាញចំណាប់អារម្មណ៍នោះទេ ពោលគឺអ្វីដែលបានកើតឡើងចំពោះលោកស្រី គឺអ្វីដែលលោកស្រីបញ្ជាក់កើតចេញប្រាកដមែន។ យ៉ាងណាក៏ដោយលោកស្រីបដិសេធបរិយាយបន្ថែមពីលើអ្វីដែលលោកស្រីធ្លាប់បានប្រកាស ដោយលោកស្រីពោលថា រឿងចប់ទៅហើយគឺលោកស្រីសុំមិនរំលឹក។ ជាមួយគ្នានោះ លោកស្រីក៏កំពុងពង្រឹងក្រុមហ៊ុនថ្មីមួយនៅលើទឹកដីអាមេរិក គឺក្រុមហ៊ុនគ្រឿងសម្អាងមួយប្រភេទទៀត ដែលជាផលិតផលផលិតនៅអាមេរិក និង កំពុងចរាចរណ៍នៅទីផ្សារអាមេរិកផងដែរ។ លោកស្រីថា មុខរបរថ្មីនេះ កំពុងកាក់កបហួសពីការស្មាន ដោយសារតែលោកស្រីផ្ដល់ប្រូម៉ូហ្សិន យ៉ាងពិសេស ហើយមានបងប្អូនខ្មែរនៅតាមបណ្ដារដ្ឋ គាំទ្រយ៉ាងខ្លាំង ទើបលោកស្រីត្រូវគេឃើញកើបលុយ ហើយនៅតែសប្បាយចិត្តរាល់ការបង្ហោះ។ លោកស្រីបន្តថា ក្រុមហ៊ុនអនឡាញ និង ហាងមាសពេជ្រ នៅស្រុកខ្មែរ មានប្អូនថ្លៃរបស់លោកស្រីជាអ្នកជំនួសដៃជើងបានហើយ ទើបលោកស្រីមិនសូវខ្វល់ ហើយនៅពង្រឹងទីផ្សារនៅក្នុងទឹកដីអាមេរិកអោយកាន់តែល្អសិន។ លោកស្រីថា គ្រឿងសម្អាងម៉ាកថ្មី ដែលលោកស្រីបានបង្កើតនៅរោងចក្រអាមេរិក ហាក់មានទំនុកចិត្តពីអ្នកនៅអាមេរិក ទើបលោកស្រីសប្បាយកើបលុយ ដល់ថ្នាក់មានបញ្ហាក្នងចិត្ត ក៏នៅតែរីកមុខ។ ជាក់ស្ដែង ផលិតផលថ្មីរបស់លោកស្រី ក៏ក្ដោបក្ដាប់បានអ្នកតំណាងនៅតាមបណ្ដារដ្ឋ និង កំពុងលក់ខ្លាំងនៅលើទឹកដីអាមេរិកនោះ។ មកទល់ពេលនេះ គ្រឿងសម្អាងផលិតថ្មីរបស់លោកស្រី វាយលុកទីផ្សារស្ទើរតែពេញអាមេរិកតែម្ដង ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃ ដែលលោកស្រី បានធ្វើប្រូម៉ូហ្សិន លក់ជាកញ្ចប់ គឺថាដណ្ដើមគ្នាកុម្ម៉ង់តែម្ដង ទើបធ្វើអោយលោកស្រីនឹកមិនឃើញទុកកង្វល់ ព្រោះតែការលក់ដាច់។ លោកស្រីក៏កំពុងដំឡើងហាងមាសពេជ្រ មួយបន្ថែមទៀតនៅក្នុងប្រទេសអាមេរិក ដោយគ្រោងបើកសម្ពោធធំដុំ ដើម្បីអោយអ្នកចង់ជាងគ្រឿងមាសពេជ្រនៅទីនោះ កាន់តែមានទំនុកចិត្ត។ ក្រុមហ៊ុនថ្មីនៅអាមេរិក របស់លោកស្រីបើទោះជាប្រើដើមទុនច្រើន តែក៏ផ្ទុះអាចអោយលោកស្រីកើបលុយ តាមរយៈការ Live លក់ម្ដងៗផងដែរ ដែលជាហេតុធ្វើអោយលោកស្រីមិនខ្ជិល ហើយថែមទាំងដឹកឥវ៉ាន់ដាក់ផ្ញើអោយភ្ញៀវ ដោយផ្ទាល់ដៃផង ព្រោះតែលុយនៅខាងមុខស្រស់ពេក។ អ្វីដែលលោកស្រីសប្បាយចិត្តកាន់តែខ្លាំងទៅទៀតនោះ គឺកូនប្រុសស្រីបានទទួលលទ្ធផលល្អក្នុងការសិក្សា ហើយអាចជួយលោកស្រីក្នុងការគ្រប់គ្រងជំនួញនៅអាមេរិកនោះបាន។ លោកស្រីក៏នឹងត្រលប់មកស្រុកខ្មែរឆាប់ៗផងដែរ ដើម្បីមពង្រឹងជំនួញនៅកម្ពុជា។
https://fb.watch/ef4OecwYVs/

LEAVE A REPLY

Please enter your comment!
Please enter your name here