ក្រោយបាត់មុខមួយរយៈ សុគន្ធ និសា វិលមកវិញទទួលបានតំណែងធំមួយក្នុងកម្មវិធីរបស់ហង្សមាស

0

មានការចាប់ អារម្មណ៍ម្តងទៀត ដែល គេស្រាប់តែទទួល ដំណឹងភ្ញាក់ផ្អើលមួយ ព្រោះ សុគន្ឋ និសា បានក្លាយជា គណៈកម្មាការ ប្រឡងចម្រៀងជាថ្មី ក្នុងវិញ្ញាសាកុមារ។ នេះជាដំណើរ វិលត្រឡប់សាជាថ្មី ក្រោយពេលដែល និសា ខកខានអស់ជាច្រើនឆ្នាំ ហើយក៏ជម្រុញអោយ និសា កាន់តែមានបទពិសោធន៍ម្តងទៀតលើតួនាទីជាគ្រូ។

រដូវកាលទី៣ នេះ ក៏ឃើញមានវត្តមាន តារាប្រុស រូបសង្ហា ហ្សូណូ មកកាន់កៅអីជាលើកដំបូង។ ម្ល៉ោះហើយបានក្លាយជា រឿងភ្ញាក់ផ្អើលមួយតង់ទៀត ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។ អ្នកគាំទ្រ សុគន្ឋ និសា នៅតែជឿថា តារាដែលពេញបទពិសោធន៍ ផ្នែកចម្រៀង និងជ្រើសរើសកុមារ កម្ពុជាបានល្អ ចំគោលដៅអ្នកចូលចិត្ត។

ក្រៅពី ហ្សូណូ និង និសា ក៏មានគ្រូជើងខ្លាំងមួយ ទៀតគឺ ឱក សុគន្ធកញ្ញា មានតួនាទី អុកឡុកម្នាក់ដែរ។ រង់ចាំមើលទាំង គ្រូ និង បេក្ខភាពមានការ ទាក់ទាញដល់កម្រិតណា ពេលដែលកម្មវិធី ផ្តើមដំណើរការឆាប់ៗនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here