អុី វ៉ា ដូចជាឆ្ងាយការចេញបទចម្រៀងថ្មីៗ

0

អ្នកគាំទ្រ ជាច្រើនហាក់គិតថា តារាចម្រៀង អុីវ៉ា អាចនិងថមថយប្រជាប្រិយភាពទៅៗ ប្រសិនបើមិនរកវិធានការណាចូលមកកែប្រែ។ កញ្ញាហាក់ស្ងប់ស្ងាត់ការចេញបទចម្រៀងថ្មីៗ អស់ជាច្រើនខែហើយក៍មិនសូវឃើញ ចេញមុខឡើងច្រៀងតាមខនសឺតនានាដូចមុន។

អុី វ៉ា បានក្លាយជាតារាចម្រៀងលំដាប់យុវវ័យ ដោយទទួលបានប្រជាប្រិយភាព កន្លងមកទៅលើបទចម្រៀង ដែលចេញនៅលើផលិតកម្មសាន់ដេ។ ទើបតែប្រមាណ២ឆ្នាំចុងក្រោយនេះ អុីវ៉ាមិនឃើញចេញបទចម្រៀងទាក់ទាញណា អោយហ្វេនៗបានមើលឃើញ។ នាងហាក់ស្ងាត់ឈឹងតែម្តងក្នុងការចេញចម្រៀង និងបណ្តោយពេលវេលា ទៅៗ ក្នុងទីផ្សារចម្រៀង។សាមីខ្លួនក៍ហាក់ មិនសូវឃើញមានការ ស្រវាស្រទិញ អោយផុសផុលលើការស្វែងចំណាត់ការ។ គេបែរជាឃើញនាងមានមុខ ពង្រឹងអាជីវកម្មមុខរបរ មួយផ្សេងទៅវិញ។

គេនៅតែជឿថា ផលិតកម្មនិងអោយតម្លៃគ្រាប់ពេជ្រនេះ ហើយនិងរកជំនួយល្អៗ អោយតារានៅទីនោះងើបឡើងវិញទាំងអស់គ្នា។ ឯអុីវ៉ា ក៍សង្ឃឹមថានិងល្បីលេចធ្លោដូចមុនក្រោយមានការជ្រោមជ្រែង។

LEAVE A REPLY

Please enter your comment!
Please enter your name here