រ៉ូមែនទិកសាហាវ! ម៉ូលីកា និង ស្វាមី មុនពេលសម្រាលកូន

0

រូបភាពស្វីតៗយ៉ាងរ៉ូមែនទិកនៅលើឆ្នេរខ្សាច់ដែលបានបង្ហាញនេះ គឺជារយៈពេលពរពោះកូនស្រីក្នុងផ្ទៃអាយុជាង៦ខែ របស់អតីតារាចម្រៀងរ៉ក់ អ្នកនាង ម៉ូលីកា ដោយមានស្វាមីគឺលោកហុង មានុណ ហៅឆានុន ស្រលាញ់ថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់។ រូបភាពដែលបានបង្ហោះឡើងសូម្បីអ្នកគាំទ្រក៏លួចច្រណែនផងដែរ ជាពិសេសនៅពេលមើលទៅគឺពោរពេញដោយសុភមង្គល និង កក់ក្ដៅ ដោយសារតែអ្នកនាង និងស្វាមីរវល់ដកឃ្លាមិនរួចម្លឹងហើយ នៅមានពេលលម្ហែរកាយបែបរ៉ូមែនទិក គួរអោយច្រណែនបែបនេះបានទៀត។ នាងយ៉ាងមានក្ដីសុខខ្លាំងណាស់ដូចជាលោកឆានុន បានអោបថើប។ រូបភាពទាំងនេះ ក៏បង្ហាញថាប្ដីប្រពន្ធរបស់តារា២រូបនេះ មានក្ដីសុខ និងមានជីវិតលូយឆាយគួរអោយសរសើរផងដែរ ខណៈដែលមនុស្សភាគច្រើនភ័យបារម្ភពីកូវីត១៩ ហើយមិនសូវហ៊ានចេញទៅកម្សាន្ត។ អ្នកនាងធ្លាប់បានបង្ហើបថា ខ្លួនមានបំណងសម្រាលកូននៅក្រៅប្រទេសទេ ប៉ុន្តែបណ្ដាលមកពីបញ្ហាកូវីត១៩ ទើបប្ដូរចិត្ត។ នេះក៏ជាការការចាប់អារម្មណ៍មិនមួយថ្មី បន្ទាប់ពីមានការបង្ហើបថា ម្ចាស់ហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក អ្នកនាង ម៉ូលីកា ដែលជាអតីតតារាចម្រៀងរ៉ក់ ត្រៀមសម្រាលកូនក្នុងស្រុកនោះដែរ។

គួរបញ្ជាក់ថា អ្នកនាង ម៉ូលីកា គឺជាអតីតតារាចម្រៀងផលិតកម្មRock។ អ្នកនាងបានរៀបការជាមួយតារាសម្ដែង លោក ហុង មានុណ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ បន្ទាប់ពីអ្នកទាំងពីរបានសាងស្នេហាជាមួយគ្នាជាង៣ឆ្នាំមក។ាំ គូស្នេហ៍តារា១គូនេះរកស៊ីមានជីវភាពធូធារខ្លាំង ហើយនៅរយៈពេលចុងក្រោយនេះតាំងពីពួកគេបានចាប់ដៃគនាមកពេលនេះមានផ្ទះ,ហាង និងជិះរថយន្ដទំនើបៗទៀតផងដោយសារតែមុខជំនួញទទួលបានជោគជ័យ។ការបានកូនដំបូងជាកូនស្រីគឺជាបំណងរបស់ម៉ូលីកា ឥឡូវពេលនេះនាងបានសម្រេចក្ដីប្រាថ្នាមែន ហើយគេជឿរថាកាដូមិនអាចកាត់ថ្លៃបាននេះនឹងធ្វើឲ្យចំណងស្នេហាម៉ូលីកា និងស្វាមីកាន់តែរឹងមាំថែមទៀតជាមិនខានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here