សួស វីហ្សា និង ថម មី បង្អួតក្តីសុខ រូបសម័យលង្វែក

0

ចាត់ទុកថានេះ ជាសេចក្តី សុខមួយអន្លើទៀតហើយ ដែល សួស វីហ្សា និងស្វាមី បានដឹកដៃគ្នា ទៅគ្រងឈុត បុរាណមួយ ទាំងនាងពោះធំ។ នេះជាការ ចូលរួមបំផុស បំផុល អោយគេកាន់តែបានស្គាល់ពីអ្វីដែលជារបស់ បុរាណកាលខ្មែរ។ ក្រោយបង្ហោះមានការ លើកសរសើរ សមជាតារាល្បីឈ្មោះ និងជាគម្រូមួយ។

នៅលើ បណ្តាញសង្គម របស អ្នកនាង សួស វីហ្សា បាន សរសេរ បង្ហោះថា «ស្តេចនិងមហេសីរួមទាំងបុត្រី កំពុងតែថតរូបនាសម័យលង្វែក 😊
ឈុតស្តេចគ្រងរាជ្យក្នុងសម័យលង្វែក❤️🇰🇭❤️ យេីងខ្ញុំសូមចែករំលែករូបភាពក្នុងអតីតកាល ច្នៃក្នុងពេលបច្ចុប្បន្នជូនដល់បងប្អូនកូនខ្មែរយេីងជាការរំលឹកនិងចងចាំ។​ បេីមានការខុសឆ្គងក្នុងន័យអចេតនាណាមួយសុំមេត្តាខន្តីអភ័យទោសទុកជាមុន​​​​​ (ខ្មែរស្រលាញ់ខ្មែរ❤️🇰🇭❤️) គ្រងឈុតដោយ​​ Tommy Real & Sous Visa & អូនJenny ក្នុងពោះម៉ាក់ៗ តើសមរម្យទេបងប្អូន បើស្រលាញ់សូមស៊ែរនិងអោយកំលាំងចិត្តផង »៕

នៅសល់រយៈ ពេលខ្លី ទៀតទេ ដែល សួស វីហ្សា ដល់ពេលឆ្លងទន្លេ ធ្វើជាម្តាយគេ ក្រោយសម្ងំថែកាយ ចិត្តអោយល្អ។ ពេលពពោះ វីហ្សាសែន មានក្តីសុខព្រោះ បានស្វាមីជាអតីត ហ្វ្រេសសុីប៊យ ឆ្នាំ២០១៣ ពូកែលួងលោម ។ ថម មី ច្រើនលើកយក ស្ទីលកំប្លែង សប្បាយៗ អោយប្រពន្ឋបានសើច ដែលជា វិធីមួយជួយដល់ស្មារតីកូន និងម្តាយជ្រះថ្លា និងមានសុខភាពល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here