ភាពយន្តរឿង សាកសព១០០ឆ្នាំ ត្រូវបានហ្វេនៗរិះគន់ខ្លាំងពេញៗមាត់ក្រោយពេលទស្សនា

0

ចាប់តាំងពីបានដាក់បញ្ចាំងលក់សំបុត្រកាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ ភាពយន្តរឿង”សាកសព១០០ឆ្នាំ” របស់ លោក ស៊ុម ភារិន នៅតែបន្តផ្ទុះការរិះគន់។ ការរិះគន់ដែលត្រូវបានចែកចាយ គឺថាភាពយន្តនេះ ថតតែប្លង់ដដែលៗ លេងតែតួ២នាក់ នឹងបំបិតតួសម្ដែងៗ ដូចជានាយ ធុងប៉េត្រូជាដើម អោយចេញតែពីរបីប្លង់ ហើយក៏មានតួប្រុស និង តួស្រីសម្ដែងចុះឡើងៗ តែ២នាក់ជាដើម។ ក្នុងនោះការសម្ដែងជាតួឯកដោយផ្ទាល់របស់ផលិតករ គឺលោក ស៊ុម ភារិនក៏ជាចំណុចរិះគន់ផងដែរ ដោយអ្នកខ្លះលើកឡើងថា ផលិតករធ្វើរឿងសម្រាប់សម្ដែងតែម្នាក់ឯង ទើបបំបិតតួផ្សេងៗមិនអោយចេញច្រើន ព្រោះ តែខ្លាចតួអង្គខ្លួន បាត់ភាពលេចធ្លោនោះ។

ពាក់ព័ន្ធនឹងការរិះគន់ដែលបានកើតឡើងនេះ លោក ស៊ុម ភារិន បានលើកឡើងថា ចំណុចដែលអ្នកទស្សនាធ្វើការរិះគន់គឺពិតជាមិនខុសនោះទេ ដោយសារតែភាពយន្តរឿង សាកសព១០០ឆ្នាំនេះ គឺបានផលិតតាំងពីមុនកូវីត១៩ផ្ទុះខ្លាំង ហើយដំណើររឿងទើបតែថតបានប្រមាណជាពាក់កណ្ដាល ក៏ស្រាប់តែប្រទេសត្រូវបានបិទខ្ទប់ ហើយសកម្មភាពផលិតភាពយន្តក៏ត្រួវបានកំណត់អោយផ្អាក។ វិធានការដែលបានប្រកាសនោះបានធ្វើអោយភាពយន្តរបស់លោកត្រូវបានផ្អូម ហើយ១ឆ្នាំក្រោយ ក្រោយពីមានការអនុញ្ញាតិអោយថតរឿងឡើងវិញ ផលិតកម្មរបស់លោកក៏មានបញ្ហារឿងទីតាំង ដោយផ្ទះ និងកន្លែងដែលបានថតខ្លះ គេលែងជួលអោយ ហើយតួសម្ដែង ដែលបានសម្ដែងក្នុងប្លង់មុនៗ ក៏ខ្លះផ្អាកថត និង ខ្លះមានរូបធាត់ស្គមខុសគ្នាកាលពីមុន ដែលលោកមិនអាចបន្តប្លង់អោយតួទាំងនឹងមកតប្លង់ទៀតបាន។ លោកថា ភាពយន្តដែលបានបញ្ចាំងនេះ គឺបញ្ចូលប្លង់ជួសជាច្រើនភាគរយ ហើយដោយសារតែចង់បញ្ចៀសនូវបញ្ហាខុស រ៉ាក់គ័រ ទើបលោកកែច្នៃសាច់រឿងសម្ដែងតែពីរនាក់ តួឯកស្រី គឺហ្វាហ្វា ដើម្បីបំពេញប្លង់ខ្វះ និង ដើម្បីអាចដាក់បញ្ចាំងបាន កុំអោយស្អុយរឿង។ លោកសម្ដែងអារម្មណ៍សោកស្ដាយ ដែលផលិតមួយរឿង តែបានបង្កអោយអ្នកបានទស្សនាមិនសប្បាយចិត្ត។ ប៉ុន្តែលោកក៏សប្បាយចិត្តផងដែរ ដែលរឿងរបស់លោកគឺមានអ្ន្ទស្សនាស្ទើរតែពេញ Hall ហើយបើគ្មានការទិញសំបុត្រទៅទស្សនាយ៉ាងច្រើននោះទេ ក៏ប្រាកដជាគ្មានករណីរិះគន់ដូចដែលឃើញនេះឡើយ។ លោកប្រកាសកែតម្រូវរាល់ការរិះគន់ តែមិនមានគម្រោងផលិតរឿងនេះជាថ្មីម្ដងទៀតនោះទេ ដោយសារលោកក៏មានសាច់រឿងច្រើនទៀត ត្រូវផលិត។

LEAVE A REPLY

Please enter your comment!
Please enter your name here