កាលពីថ្ងៃទី២៤ កក្កដា​ ឆ្នាំ២០២២ តារាចម្រៀង​ លោក​ ENO​ និង​ម្ចាស់គម្រោង​ SV​ ENO​ ពិភពដីឡូតិ៍​ផ្សារត្រាចថ្មី​ បានរៀបចំពិធីចែកអំណោយរហូតដល់ ១២០គ្រួសារ នៅលើទីតាំងគម្រោង ដែលស្ថិតនៅខាងក្រោយផ្សារត្រាច ក្នុងខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហួសភ្នំឧត្តុង្គ និង​ត្រឹមតែប៉ុន្មានម៉ែត្រ ពីផ្លូវជាតិលេខ៥។ ពិធីដែលបានធ្វើឡើងនោះ គឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីអ្នកស្រី តែ​ ស៊ូវួច ដែលជាអគ្គនាយិកា និង​ជាម្ចាស់គម្រោង ទើបតែតែងតាំងលោកជា​ B.A។

នៅក្នុងពិធីនោះ លោកស្រី​ តែ​ ស៊ូវួច​ បាប់លើកឡើងថា ដោយសារតែលោកស្រី និង​តារាចម្រៀង​ លោក​ ENO​ ក្រោយពីចាប់ដៃ គឺចង់ចែកទានមួយរួមគ្នា ទើបលោកស្រីរៀបចំអោយមានការចែកអំណោយនេះ ខណៈ​ដែលលោកស្រីចាត់ទុកថា នេះគឺជារួមចំណែកលះបង់មួយដ៏ល្អ ដើម្បីជាគំរូ។ លោកស្រីក៏គម្រោងធ្វើទានបែបនេះជាមួយលោក ENO​ ដើម្បីអោយកាន់តែបានរួមគ្នាចែករំលែកក្ដីស្រលាញ់អោយកាន់តែច្រើននោះផងដែរ។

តារាចម្រៀង​ លោក​ ENO​ បានលើកឡើងថា លោកពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង​ ដែលបានធ្វើចែករំលែកក្ដីស្រលាញ់ចំពោះពលរដ្ឋនៅក្នុងសហគមន៍ នៅក្នុងតំបន់ដែលលោកធ្វើជា B.A អោយ​គម្រោង​ អេសវី។ នេះក៏ចាត់ថាជាការអបអរតំណែងរបស់លោក ក្រោយពេលត្រូវបានលោកស្រី ជាម្ចាស់គម្រោង​តែងតាំងជា B.A សម្រាប់គម្រោងអចលទ្រព្យដ៏ធំមួយនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here