យ៉ុង ច័ន្ទកណ្ណិកា និង ដៃគូចម្រៀង បញ្ចប់ការផលិតសាច់រឿងថ្មី ក្នុងបទ”បងធ្លាក់ដល់សូន្យក៏អូននៅក្បែរ” ដូចការប្រកាស

0

កាលពីយប់ថ្ងៃទី២៥ កក្កដា ឆ្នាំ២០២២ តារាចម្រៀងអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា និង លោក ញឹម ចំរើន បានបញ្ចប់ការផលិតសាច់រឿង ក្នុងបទ”បងធ្លាក់ដល់សូន្យ ក៏អូននៅក្បែរ” ដោយជោគជ័យហើយ ក្រោយពីបុរី ML Villa ដែលជាអ្នកទិញសិទ្ធិបានជះលុយច្រើនម៉ឺនដុល្លារ ដាក់ក្រុមការងារសុទ្ធតែអ្នកឯកទេសដើម្បីផលិត រហូតដល់រយៈពេល៦ថ្ងៃ ខណៈដែលសាច់រឿងនេះ ក៏រំពឹងថាចាក់ដោត ក្រោយពេលចេញបង្ហោះ។ អ្នកនាង និង លោក ញឹម ចំរើន ដែលជាដៃគូចម្រៀងក្នុងបទនេះ ក៏ត្រូវគេឃើញ សម្ដែងជាតួគូស្នេហ៍ឈរច្រៀង នៅក្នុងវីឡាដ៏ប្រណិតរបស់បុរី ML Villa ដែលកាន់តែធ្វើបទចម្រៀងមួយបទនេះ កាន់តែមានសមរស់។ អ្នកនាងថា សាច់រឿងសម្ងំថតនេះ គឺជាចំណាយ៨០ភាគរយ ដោយគម្រោងបុរី ML ហើយ២០ភាគរយ គឺចំណាយដោយរូបអ្នកនាង ខណៈដែលចម្រៀងមួយបទនេះ គឺចំណាយការផលិតអស់ជាង៣ម៉ឺនដុល្លារ។ អ្នកនាងថា សាច់រឿងដែលបង្ហាញពីការតស៊ូរបស់គូស្នេហ៍នេះ នឹងគម្រោងផលិតចំនួន៤០នាទី ហើយសាច់រឿងក្នុងបទនេះ ក៏រំពឹងថា នឹងក្លាយជាសាច់រឿងដែលលើកទឹកចិត្តគូស្នេហ៍ទាំងឡាយ ដែលកំពុងជួបវិបត្តិរឿងកូវីត១៩ និង បញ្ហាផ្សេងៗ អោយងាកមកស្រលាញ់ និង យល់ចិត្តគ្នាដូចដើមផងដែរ ដោយសារតែអត្ថន័យដ៏ចាក់ដោត។
https://fb.watch/euPU2uEbS_/

LEAVE A REPLY

Please enter your comment!
Please enter your name here