កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២០ ក្រុមហ៊ុន ដាណា ទ្រី បានធ្វើពិធីស្បថស្បែ និង ផឹកទឹកសម្បថយ៉ាងអធឹកអធម ដោយមានម្ចាស់ប្រេនធំពីរ និង តំណាងចែកចាយរហូតដល់ជាង១០០០នាក់ចូលរួម។ ក្រៅពីផឹកទឹកសម្បថ អ្នកស្រី ណើ ចាន់ត្រា ម្ចាស់ប្រេន CTM Skin Care បានប្រកាសថា នឹងស្មោះត្រង់ជាមួយក្រុមហ៊ុន និងហ៊ានស្បថអោយបិនាសទាំងគ្រួសារផង ប្រសិនបើអ្នកស្រី មានចិត្តវៀចវេរពីក្រុមហ៊ុន។

អ្នកស្រី ណើ ចាន់ត្រា បានប្រកាសដាក់ក្បាលមេក្រួថា អ្នកស្រីមានកំណើតមកដល់ថ្ងៃនេះ គឺដោយសារតែបានបណ្ដាក់ទុនជាមួយផលិតផល NNP និង ផលិតផល CTM Skin Care ដែលអ្នកស្រីគឺជាម្ចាស់ដេប៉ូផ្ដាច់មុខទូទាំងប្រទេសប៉ុណ្ណោះ។ ដូច្នេះហើយទើបអ្នកស្រីប្រកាសថា បើទោះជាមិនអោយស្បថ ក៏អ្នកស្រី នឹងនៅតែដើរតាមគោលការណ៍របស់ក្រុមហ៊ុន និង រក្សាបេះដូងស្មោះត្រង់ជាមួយនឹងក្រុមហ៊ុននោះដែរ។ អ្នកស្រីថា ខ្លួនមិនត្រឹមតែគ្មានចិត្តវៀវវេរជាមួយនឹងក្រុមហ៊ុនប៉ុណ្ណោះទេ ពោលគឺជាមួយនឹងតំណាងចែកចាយ ក៏អ្នកស្រីនឹងចាប់ដៃដោយភាពស្មោះត្រង់ និង មិនភូតកុហកនៅក្នុងអាជីវកម្មនោះដែរ ពោលគឺរកស៊ីដោយស្មើភាព ដោយស្មោះត្រង់ និង យុត្តិធម៌។ ក្នុងនោះអ្នកស្រីក៏បន្តថា គ្រប់យ៉ាងដែលប្រេន CTM បង្ហោះពីជោគជ័យរបស់អ្នកតំណាង និងចំនួនអ្នកតំណាងមានច្រើន គឺសុទ្ធតែជាការពិត ដោយមិនមែនសម្ដែង និង ហ៊ានស្បង៊ថអោយរលាយទាំងគ្រួសារ បើរូបភាពទាំងនោះ គឺជាការសម្ដែង និង ជាការភូតកុហកមហាជន។ ជាមួយនឹងពាក្យសម្បថនេះ អ្នកស្រីក៏ប្រកាសថានឹងធ្វើអោយតំណាងចែកចាយរបស់ CTM Skin Care ក្លាយជារីកចំរើនដូចគ្នា ដោយមិនអោយអ្នកចូលរួមបណ្ដាក់ទុនណាម្នាក់ បង់ខាត កប់ដើមនោះឡើយ។

លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន Dana Try Cambodia Trading Co,Ltd. បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកស្រី ដឹកនាំធ្វើពិធីផឹកទឹកសម្បថនេះ គឺដើម្បីបង្ហាញអោយមហាជនដឹងថាគ្រប់យ៉ាងដែលលោកស្រីបានប្រកាសកន្លងមកគឺជាការពិត មិនមែនជាការសម្ដែង និង មិនមែនឃាការភូតកុហក។ លោកស្រីថា មនុស្សមួយចំនួនបានលាបពណ៌ថា ក្រុមហ៊ុនលោកស្រីបោកប្រាស់ ដោយគ្មានតំណាងចែកចាយរាប់ម៉ឺននាក់ពិតប្រាកដតែសម្ដែងថារាប់ម៉ឺននាក់ គ្មានភាពជោគជ័យអោយកូនក្រុមពិតប្រាកដ តែសម្ដែងថា ជោគជ័យ និង លាបពណ៌ក្រុមហ៊ុនអ្នកស្រីធ្វើរឿងមិនពិតជាច្រើន ដើម្បីអោយតំណាងចែកចាយជឿស្លុងខាតដើមខាតចុងជាដើម។ លោកស្រីចាត់ទុកថា នោះគឺជាការបង្ខូចឈ្មោះ និង ចង់ជាន់ពន្លិចក្រុមហ៊ុនរបស់លោកស្រី ដោយលោកស្រីបានប្រកាសនៅក្នុងពិធីតាមបែបព្រហ្មសាសនានោះថា អ្នកដែលនិយាយមិនពិតពីលោកស្រី និង ក្រុមហ៊ុនលោកស្រី សូមសាបដូចទឹក និង ជួបតែរឿងអន្តរាយ បើទោះជាក្នុងពេលនេះ ស្ថិតក្នុងភាពជោគជ័យ។

លោកស្រី និង ស្វាមី ក៏បានស្បថដាក់ជីវិត ថាអ្វីលោកស្រីបានធ្វើមិនមែនសម្ដែង ភាពជោគជ័យរបស់តំណាងគឺជាការពិត និងមិនមែនជារឿងភូតកុហក ដើម្បីអោយតែមានអ្នកចូលជាតំណាងចែកចាយ។ លោកស្រីប្រកាសថា តំណាងចែកចាយក្នុងដៃជាងរាប់ម៉ឺននាក់ គឺជារឿងពិតៗ អ្នកធ្លាប់តែបរាជ័យ តែឥលូវមានផ្ទះមានឡាន គឺជារឿងពិតៗ ហើយតំណាងចែកចាយ ដែលរកស៊ីជាមួយក្រុមហ៊ុន ក៏ពិតជាលក់ដាច់ពិតៗ ដោយមិនមែនលក់មិនដាច់ហើយប្រកាសថាដាច់ ហើយមិនមានតំណាងចែកចាយ បែរជាប្រកាសថាមានច្រើននោះឡើយ។

លោកស្រីត្រូវគេឃើញបង្ហូរទឹក នៅក្នុងការប្រកាសមុនផឹកទឹកសម្បថនៅក្នុងថ្ងៃនោះ ខណៈដែលតំណាងចែកចាយជាង១ពាន់នាក់ ស្ទើរតែស្រក់ទឹកភ្នែកតាម នៅក្នុងពិធីនោះ។ នៅក្នុងពិធីនោះ ក៏មានអាហារសាមគ្គីជុំគ្នា ដោយមានការចូលរួមទាំងតំណាងចែកចាយរបស់ផលិតផល NNP ផលិតផល CTM Skin Care និង ផលិតផល NUNA ដែលជាប្រេនរបស់ក្រុមហ៊ុននោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here