ក្លាយជាជនល្បីឈ្មោះ នៅក្នុងសិល្បៈ ហ្សូរីដា រមែងនឹកជាប្រចាំក្នុង ការបង្ហាញអ្វីដែលជា លក្ខណៈជាតិ ដើម្បីជាការដាស់តឿនខ្លះៗ ក្នុងនាមជាកូនខ្មែរ មិនត្រូវភ្លេចឡើយអ្វីជាតិខ្លួន។ ថ្មីៗនេះ ហ្សូរីដា បានបង្ហាញនូវឈុត សម្លៀកបំពាក់ជាថ្មី ដោយមើលហើយឃើញថា ឈុតបុរាណខ្មែរយើងនៅតែផូរផង់ថ្លៃថ្នូ។

មកទល់ពេលនេះ ហ្សូរីដា បានជោគជ័យខ្លាំងលើ មុខរបរជំនួញក្នុងដៃ នាងមានក្រុមហ៊ុនផង ហាងកាត់ដេរផង និងហាងកាហ្វេ ។ លើសពីនេះ ទើបតែប្រគល់ការងារមួយជាហាងកាហ្វេ អោយអ្នកម្តាយកាន់កាប់ នៅបណ្តោយផ្លូវ៦អា បុរីប៉េងហួត។ ការជោគជ័យបានក៍ត្រូវឆ្លងកាត់ ការលះបង់ពេលវេលា និងការអត់ធ្មត់មិនតិចទេ។

ហ្សូរីដា ដ្បិតជោគជ័យលើ ជំនួញ តែហាក់មិនទាន់បង្ហើបថា បុរសជាគូស្នេហ៍ពិតជាអ្នកណា។ អ្នកនាងវ័យច្រើនតែមិនទាន់បង្ហាញតម្រុយ ចង់ចូលរោងការ។ ធ្លាប់លេចឭថា អ្នកនាងមានគូស្នេហ៍នៅអាមេរិក ហើយក៍ភ្ជាប់ពាក្យ រួចក៍ផ្តាច់វិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here