តារាចម្រៀងបែបមនោសញ្ចេតនា ជួន អមរិទ្ធ ក្នុងពេលនេះ កំពុងតែមមាញឹកជាមួយ អាជីវកម្មថ្មី ជាមុខរបរធ្វើសាច់ប្រហិតលក់បោះអោយ ម៉ូយតាមហាងនានា។ លោកបានលាក់របរនេះ ដោយសារមិនទាន់ដើរដល់គោលដៅ ។ នៅទីបំផុត ការចុះដើមទុនបានចេញរូបរាង ដោយតារាប្រុសរូបនេះ បានដាក់ឈ្មោះថា «អរិទ្ឋប្រហិតសាច់គោ គ្រួសារខ្មែរ»។

បើទោះជាលោកមាន អាជីពបន្ថែមពីសិល្បៈ តែលោកនៅបារម្ភ ចំពោះ មុខរបរនេះព្រោះ ទម្រាំចេញជាសមិទ្ឋិផលបែបនេះ លោកបានឆ្លងកាត់បទពិសោធន៍ តេស្តសាច់ប្រហិត ច្រើនដង និងយកទៅជូនអ្នកជំនាញពិនិត្យព្រមទាំងខាងផ្នែកសុខភាពអនាម័យ។ អមរិទ្ឋ ទម្លាយថា អាជីវកម្មបានកើតឡើងនេះ លោកចុះដើមទុនច្រើនណាស់ ហើយចង់អស់ទ្រព្យនៅក្នុងផ្ទះឬ ថវិកាសន្សំបាន។ ហេតុតែចិត្តស្រឡាញ់ ទើបដាក់ចិត្តដាក់កាយធ្វើ ហើយចង់អោយប្រ៊េនឈ្មោះ សាច់ប្រហិតនេះ ស្ថិតក្នុងចិត្តអ្នកជាវ។ នេះគ្រាន់តែជាអាជីវកម្មបែបគ្រួសារ មិនធំដុំនោះទេ ហើយក៍បានលិខិតបញ្ជាក់ចេញដោយក្រសួង រួចរាល់ ស្របច្បាប់ទាំងអស់ទើបលោក បង្ហាញមុខរបរនេះអោយគេបានដឹង។ លោករំពឹងថាស្នាដៃកូនខ្មែរ និងមានការជួយគាំទ្រលលើកទឹកចិត្តពីអតិថិជន។

អមរិទ្ធ ហែលឆ្លងការងារ ក្នុងសិល្បៈអស់ជាច្រើនឆ្នាំនិងជួបគ្រប់ស្ថានភាពក្នុងវិស័យមួយនេះ។ លោកមិនទាន់ដកថយ អាជីពធ្លាប់តស៊ូនេះឡើយ។ លោកក្រៅពីចេះសម្តែង មានទឹកដមសំឡេងពិរោះលួងលោម បែបមនោសញ្ចេតនា ហើយឧស្សាហ៍បង្ហាញមុខច្រៀងសម្តែងនៅប៉ុស្តី៍បាយ័ន ក្នុងកម្មវិធី តន្ត្រីស្រុកស្រែ រាត្រីពណ៌ស្វាយជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here