តាំងពីកញ្ញា ឆន ស្រីណេត ចេញមុខឈឺឆ្អើលចំពោះពាក្យ សំដី មិនអោយតម្លៃខ្មែរក្រោម របស់លោកអុិន សុភិនមក ធ្វើអោយមានការ អាក់អន់ចិត្តពីអ្នកនៅកម្ពុជាក្រោម។ អ្វីដែលអ្នកនៅទីនោះចង់ឃើញ សុំចិត្តគឺខ្មែរក្រោមគឺជាខ្មែរដូចគ្នាហើយ ខំរក្សាតម្លៃជាខ្មែរតាំងពីយូរយារមកហើយដែរ។

ប្រតិកម្ម​របស់​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​បវរកញ្ញា​ឯក​រង​ទី​ ​១​ (1s​t​ ​Runner​ ​Up​) ​នៃ​ ​កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល​កម្ពុជា​ ​២​០​២​១​ (​Miss​ ​Uni​v​ere​s ​Cam​bo​d​i​a​ 2021) ​ចំពោះ​លោក​ អ៊ិ​ន​ សុ​ភិន​ ​អគ្គនាយក​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ ​និង​ជា​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​ ​ជុំវិញ​ការ​លើកឡើង​របស់លោក​ថា​ ​កញ្ញា​ ​ហង្ស​ ​សុរិយា​ន់ ​កូនកាត់​វៀតណាម​ ​ជា​តំណាង​ឲ្យ​ខ្មែរក្រោម​ ​ដែល​ធ្វើឲ្យ​សាធារណជន​មាន​ការភាន់ច្រឡំ​ថា​ ​ឲ្យតែ​កូនកាត់​មកពី​វៀតណាម​ ​គឺជា​ខ្មែរក្រោម​ ​។​

​ការ​សម្តែង​នូវ​ក្តី​បារម្ភ​របស់​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ធ្វើឡើង​នៅ​ក្នុង​សារ​មួយ​ ​ដែល​នាង​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ ​ក្នុង​ន័យ​ដើម​ថា​ ​«​ ​ក្នុងនាម​ ​ខ្ញុំ​ជា​កូន​ខ្មែរក្រោម​ម្នាក់​ដែរ​ ​នាងខ្ញុំ​សូម​សម្តែង​ការឈឺចាប់​ ​ក៏ដូចជា​មិន​យល់ស្រប​ ​ដែល​លោកពូ​លើកឡើង​ ​និយាយ​ក្នុង​ការ​សំ​ភា​ស​ន៍​មួយ​នេះ​ទេ​ ​ហើយ​ខ្មែរក្រោម​ ​ក៏​មិនមែន​រ​ដើ​ន​ដូច​អ្វី​ ​ដែល​គាត់​និយាយ​ដែរ​»​ ​។​ ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​សង្កត់ធ្ងន់​ក្នុង​សារ​បង្ហោះ​ដដែល​នោះ​ថា​ ​«​ខ្លាច​ណាស់​ ​គេ​គិតថា​ ​ខ្មែរក្រោម​ ​ជា​វៀតណាម​»​ ​។​

​គួរ​ជម្រាប​ជូន​ថា​ ​វេទិកា​រ​ប្រកួត​បវរកញ្ញា​ឯក​ដ៏​អស្ចារ្យ​ ​នៃ​ ​កម្ពុជា​ឆ្នាំ​ ​២​០​២​២​ ​ឬ​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ 2022 ​បាន​បើក​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ​ ​មាន​ភាព​ប្លែក​ជាង​ឆ្នាំមុន​ៗ​ ​ដ្បិត​ព្រឹត្តិការណ៍​នេះ​ ​អ្នក​រៀបចំ​កម្មវិធី​ ​មាន​ដាក់បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​មួយ​ចំនួន​ ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ ​ក្នុង​នោះ​ ​ក៏មាន​បេ​ក្ខ​នារី​តំណាង​ឲ្យ​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​និង​ខ្មែរ​ ​នៅ​ខេត្ត​សុរិន្ទ​ ​ផង​ ​។​


LEAVE A REPLY

Please enter your comment!
Please enter your name here