យុទ្ធនាការ I Love Phnom Penh បង្កើតឡើងដោយ Le Condé BKK Avenue លំដាប់ផ្កាយ5 ត្រូវបានប្រាកដខ្លួនឡើង និង សម្ភោធជាផ្លូវការ កាលពីថ្ងៃទី 30 ខែ កក្កដា ឆ្នាំ2022 មុននេះ ដោយព្រឹត្តិការណ៍នេះដែរត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងការិយាល័យលក់គម្រោង Le Condé BKK1 ផ្ទាល់តែម្ដង។ អ្វីដែលកាន់តែអស្ចារ្យបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ 2020 កញ្ញា រ៉េត សារីតា ក៏ត្រូវបានប្រកាសឱ្យក្លាយជាទូតសុឆ្ឆន្ទៈផ្លូវការដំបូងបំផុតនៃ I Love Phnom Penh Compaign ក្រោមការចូលរួមអបអរសាទរពីសំណាក់ថ្នាក់ដឹកនាំ សហគ្រិនតូចធំ និង ភ្ញៀវកិត្តយសដែលជាម្ចាស់អាជីវកម្មដែលជាដៃគូសហការជាច្រើន ពិសេសក៏មានវត្តមានតារាចម្រៀងលោក ខាន់ ជេមស៍ ញ៉ំាងឱ្យកម្មវិធីកាន់តែអស្ចារ្យ និង គគ្រឹកគគ្រេង។

Mr. Dylan ប្រធានផ្នែកលក់ និង ទីផ្សារ របស់ Le Condé BKK1 បង្ហាញចំណាប់អារម្មណ៍ពិសេសៗចំពោះវត្តមាន កញ្ញា រ៉េត សារីតា ដែលជា BA ឱ្យយុទ្ធនាការ I Love Phnom Penh ហើយលោកក៏សង្ឃឹមថាយុទ្ធនាការមួយនេះនឹងក្លាយទៅជាការវែកផ្លូវឱ្យអ្នកមានដើមទុន ឬ ម្ចាស់អាជីវកម្ម ទាំងក្នុង និង ក្រៅស្រុក ដែលកំពុងតែមានការពិបាកនៅក្នុងការរកកន្លែងបោះទីតាំងប្រកបអាជីវកម្មរបស់ខ្លួន។ ដោយយោងតាមទីតាំងដ៏មានសក្ដានុពលចំកណ្ដាលទីក្រុងភ្នំពេញដែលជាតំបន់ប្រមូលផ្ដុំដ៏ទូលំទូលាយ Le Condé BKK1 នឹង ក្លាយជាសរសរមួយដ៏រឹងមាំជួយជម្រុញឱ្យអាជីវកម្មរបស់លោកអ្នកឆ្ពោះទៅរកភាពជោគជ័យទាំងផ្នែកសេដ្ឋកិច្ច ការរស់នៅប្រកបដោយប្រណីតភាព និង មានទំនុកចិត្តខ្ពស់។ ហើយ Le Condé BKK1 ក៏រង់ចាំទទួលស្វាគមន៍ចំពោះអតិថិជនដែលជាម្ចាស់អាជីវកម្មទាំងអស់ក្នុងការមកសាកសួរព័ត៌មានលម្អិត និង សិក្សាពីទីតាំងអាជីវកម្មល្អៗ ព្រមទាំងមានឱកាសទទួលបាននូវការបញ្ចុះតម្លៃពិសេសៗ និង ការផ្ដល់រង្វាន់ផ្សេងៗនៅចុងបញ្ចប់នៃយុទ្ធនាការនេះជាច្រើនជូនអតិថិជនតាមរយៈការលេងហ្គេម។ ហើយព័ត៌មានលម្អិតផ្សេងៗលោកអ្នកក៏អាចរង់ចាំតាមដានជាបន្តបន្ទាប់នៅលើ Facebook Page ផ្លូវការរបស់ Le Condé BKK1 ក៏ដូចជាបណ្ដាញសង្គមផ្លូវការរបស់ BA កញ្ញា រ៉េត សារីតា ក្នុងកំឡុងពេលដំណើរការ I Love Phnom Penh Compaign នេះចាប់ពីថ្ងៃទី 1 ខែ សីហា រហូតដល់ចុងខែ កញ្ញា នេះតទៅ។

ស្ថិតក្នុងតំណែងជា Brand Ambassador កញ្ញា រ៉េត សារីតា បានបង្ហាញចំណាប់អារម្មណ៍ដ៏ពិសេសចំពោះលើកទី1ដែលខ្លួនត្រូវបានគេជ្រើសឱ្យធ្វើជាតារាតំណាងឱ្យ I Love Cambodia Compaign ហើយយុទ្ធនាការនេះដែរក៏មានចក្ខុវិស័យតែមួយជាមួយនឹងស្ថាប័ន CIM ដោយបេសកកម្មនេះគឺត្រូវជាមួយនឹងតួនាទីរបស់ខ្លួនក្នុងនាមជាបវរកញ្ញាមួយរូប ត្រូវតែមានភារៈកិច្ចក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាយើងទៅដល់មហាជនទាំងក្នុងស្រុក និង ក្រៅស្រុកឱ្យបានកាន់តែទូលំទូលាយ ពិសេសឱ្យកាន់តែលម្អិតពីទីក្រុងភ្នំពេញយើងផ្ទាល់តែម្ដង។ សារីតា បន្តថា នេះជាបទពិសោធន៍ថ្មីមួយដ៏ល្អបំផុតសម្រាប់ខ្លួន និង ជាវេទិការមួយអាចឱ្យខ្លួនមានឱកាស ក្នុងការជួយផ្សព្វផ្សាយមិនថា វប្បធម៌ ភាពរីកចម្រើននៅក្នុងស្រុករបស់យើង ទាំងហេដ្ឋារចនាសម្ព័ន្ធ ការលូតលាស់នៃអគាពានិជ្ជកម្មតូចធំៗ ពិសេសភាពចម្រុងចម្រើននៃវិស័យអចលនទ្រព្យ ដែលជាចលករមួយធ្វើឱ្យម្ចាស់អាជីវកម្មតូចធំទាំងជាតិ និង អន្តរជាតិ សម្រុកមកបណ្ដាក់ទុននៅកម្ពុជាយើង ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិយើងកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែកក្នុងកំឡុងពេល2ខែដែលខ្លួនជាតារាតំណាងឱ្យយុទ្ធនាកាដ៏អស្ចារ្យមួយនេះ កញ្ញាមានតួនាទីក្នុងការជួយផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មតូចធំទាំងប៉ុន្មានដែលបានចូលរួមសហាការណ៍ជាមួយនឹង Le Condé Avenue ។ ហើយបន្ទាប់ពីថ្ងៃប្រកាសឡើងនៃការចាប់ផ្ដើមនៃយុទ្ធនាការ I Love Phnom Penh រួចឆាប់ៗខាងមុខនេះ កញ្ញា ក៏នឹងមានការថតជាវីដេអូទស្សនកិច្ចជាមួយនឹងដៃគូអាជីវកម្មពីមួយកន្លែងដែលស្ថិតនៅក្នុងគម្រោង Le Condé ដើម្បីផ្សព្វផ្សាយពីសេវាកម្ម ព្រមទាំងបង្ហាញនូវការបញ្ចុះតម្លៃពិសេសៗ ព្រមទាំមានកម្មវិធីផ្ដល់រង្វាន់ជាច្រើន ជូនទៅដល់អតិថិជន ក្នុងកំឡុងពេលយុទ្ធនាការនេះផងដែរ ដែលអាចចាត់ទុកថា នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ទាំងអាជីវករ និង អតិថិជន។

រ៉េត សារីតា បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ថ្វីត្បិតយុទ្ធនាកានេះមានត្រឹមរយៈពេលខ្លី ប៉ុន្តែកញ្ញាជឿជាក់លើការប្រើប្រាស់សម្ថភាព និង បេះដូងក្នុងការចូលរួមឱ្យពេញទំហឹងនៅក្នុងបេសកកម្មមួយនេះ ដើម្បីចែកចាយឱ្យកាន់តែទូលំទូលាយ។ ហើយកញ្ញាសង្ឃឹមថានឹងមានយុទ្ធនាការពិសេសនេះកើតឡើងម្ដងទៀតក្រោយបេសកកម្មរបស់ខ្លួនត្រូវបានបញ្ចប់។

LEAVE A REPLY

Please enter your comment!
Please enter your name here