ស្រីស្អាតដ៍មានសម្រស់ ប្រចាំកម្មវិធីចក្រវាឡថៃ២០២២ បានរកឃើញ ដោយ ការចម្រាញ់បំផុត ព្រោះ អ្នករៀបចំបានព្យាយាម យ៉ាងណាអោយហ្មត់ចត់ ទាំងសម្រស់ និងគុណភាព។ពលរដ្ឋថៃជាច្រើនបាន សម្តែងការត្រេកអរ និងសរសើរថា ពិតជាសាកសម បំផុតសម្រាប់ការអោយមកុដនេះ។

✨ Congratulations Miss Universe Thailand 2022 is Anna Sueangam-iam ញ៉ាក់សាហាវ​ ស្អាតខ្លាំងណាស់​ពីមនុស្សធាត់មកជាបវរកញ្ញា​ រឿងរ៉ាវ​ជីវិត​នឹកស្មានមិនដល់ ខ្លាំងរហូតដល់ថ្នាក់ដាក់ នីកូលីន លំដាប់រង Miss World មកដួលនៅវគ្គចុងក្រោយបាន អបអរសាទរ​។

ប្រសិនបេីប្រៀបធៀបខ្លួនអ្នកទៅហ្នឹងផ្កាអ្វីមួយ តេី Anna ប្រៀបធៀប​ខ្លួន​ឯង​ទៅ​និងផ្កាអ្វី?
ចំលេីយ: គឺ​ Anna ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​ផ្កាឈូក ទោះបី​កើត​ក្នុង​ភក់ ប៉ុន្តែ​ស្រស់​ស្អាត​ពេល​ផុស​ចេញ​ពី​ផ្ទៃ​ទឹក​ ចូរកុំគិតថាថាយើងកើតមកពីណា​ ប៉ុន្តែត្រូវ​ចាំថាយើងអាចផ្លាស់ប្តូរជីវិតរបស់យើងបាន។

សម្រាប់សំនួរTop5 : ប្រសិនបើអ្នកត្រូវដាក់ប្រាក់ទៅក្នុងប្រអប់បរិច្ចាគនៃអង្គការសប្បុរសធម៌ខាងក្រោមតែមួយគត់ តើអ្នកនឹងជ្រើសរើសមួយណា ហើយហេតុអ្វី?
សុខភាពសាធារណៈ | ការអប់រំ | បរិស្ថាន

ចំលេីយ : Anna នឹងជ្រើសរើសបរិច្ចាគដល់ការអប់រំ។ តើអ្នកទាំងអស់គ្នាដឹងទេ? ការអប់រំគឺជាការចាប់ផ្តើមនៃអ្វីគ្រប់យ៉ាង ការអប់រំ​អនុញ្ញាតឱ្យយើងស្វែងយល់បន្ថែម មិនថាបរិស្ថាន សុខភាពសាធារណៈ ឬអ្វីផ្សេងទៀតទេ វាចាប់ផ្តើមពីការអប់រំ។ អាស្រ័យហេតុនេះ អាណាចង់ឲ្យគ្រប់គ្នាយកចិត្តទុកដាក់ ខ្ញុំចង់អោយគ្រប់នាយកដ្ឋាន យកចិត្តទុកដាក់លើការអប់រំ​ ព្រោះអាណាជឿការអប់រំនឹងនាំអោយមានការអភិវឌ្ឍប្រទេស​ ហេីយ អភិវឌ្ឍចំណេះដឹងរបស់កុមារទាំងអស់បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here