គិតមិចសុខៗ ពេជ្រ សោភា ចង់ផ្សះផ្សាជាមួយ ឆឹម សក្កដា

0

តារាចម្រៀង ពេជ្រ សោភា ស្រាប់តែបានពោលពាក្យ មួយចំនួនក្នុងចិត្ត ដោយពាក្យពេចន៍ទាំងនោះ ហាក់មានទិសដៅ កំណត់ទៅរក លោកឆឹម សក្កដា។ អ្នកទាំង២ បានបែកខ្ញែកគ្នាមួយរយៈកាលមកហើយ ដោយមានហេតុផលរៀងៗខ្លួន។ តម្រុយថ្មីនេះធ្វើអោយហ្វេនៗភ្ញាក់ផ្អើល។ខ្លះចូលរួមអបអរបើសិនជាត្រូវគ្នាវិញ។

ពេជ្រ សោភា បាន បង្ហាញសំណេរថា «នៅសុខៗក៏នឹកដល់រឿងកន្លង ខ្ញុំពូកែរករឿង ពូកែគិតគេមានអ្នកនេះមានអ្នកនោះ ទាំងដែលគេមិនធ្លាប់គិតថាមិនអាចស្រលាញ់អ្នកណាក្រៅពីខ្ញុចុងក្រោយសង្សារចាស់»។
ការចេញសញ្ញាថ្មីនេះ មិនដឹងថា អាចកើតឡើងមែនឬ ក៍ជាការទាញយកភាពទាក់ទាញ។បើគិតពីចំនុចស្នេហា ពេជ្រ សោភា ហាក់អភ័ព្ទ ស្នេហ៍ ។ធ្លាប់រៀបការក៍បាក់បែក រហូតនាងស្ទើរតែលែងគិត។ យ៉ាងណានាងជោគជ័យសិល្បៈ នៅតែសម្បូរការងារដូចមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here