តារាសម្តែង មាស សៀវប៉ាយ ធ្វើពិធីខួបកំណើតយ៉ាងអធឹកអធម

0

ក្នុងពិធីខួបកំណើតរបស់តារាសម្ដែង លោក មាស សៀវប៉ាយ កាលពីថ្ងៃទី៦ សីហា ឆ្នាំ២០២២ លោកខែលជាម្ចាស់ខួប គឺថាលេងសុទ្ធតែឈុតបែបពួកខៅប៊យ អ្នកជំនាញជិះយ៉ាងកាលីបតែម្ដង។ ក្នុងនោះភ្ញៀវដែលចូលរួមមួយចំនួន ក៏លែងឈុតបែបនេះដូចគ្នាផងដែរ ទើបធ្វើអោយពិធីខួបកំណើតដែលធ្វើនៅភោជនីយដ្ឋានវីហ្វ្រេន ប្ញស្សីកែវនេះ មានការចាប់អារម្មណ៍។ នៅក្នុងពិធីខួបនោះ ក៏មានវត្តមានតារាសិល្បៈជើងចាស់ និង តារាឡើងកូដល្បីៗជាច្រើនចូលរួមផងដែរ ដោយភ្ញៀវទាំងអស់ ក៏នៅរាំច្រៀងរហូតដល់ពាក់កណ្ដាលអាធ្រាតុផងដែរ។ ពិធីខួបកំណើតនេះក៏ស្របពេលដែលភាពយន្តរឿង”ស្នេហាឆ្លងជាតិ វគ្គ២” ដែលលោកបានសម្ដែង ក៏នឹងត្រៀមដាក់ផ្សាយនៅផ្ទះតារា និង ផេករបស់ផលិតកម្ម BN។

លោក មាស សៀវប៉ាយ និយាយថា ពិធីខួបដែលបានធ្វើឡើងនេះ គឺលោកធ្វើឡើងដើម្បីជាការជួបជុំ ក្រោយពេលកូវីត១៩ចាប់ផ្ដើមធូរស្រាល ស្របពេលដែលលោកក៏មានការនឹករលឹកដល់អ្នកសិល្បៈរួមអាជីព ដែលធ្វើអោយលោកត្រូវតែធ្វើពិធីនេះ ដើម្បីបានជួបជុំគ្នា។ លោកថាសប្បាយចិត្ត ដែលភ្ញៀវភាគច្រើន ដែលលោកមិនបានអញ្ជើញក៏បង្ហាញខ្លួនចូលរួម ហើយការផ្ដល់កិត្តិយសរបស់ភ្ញៀវក្នុងពិធីខួបកំណើតរបស់លោក គឺជាទឹកចិត្តមួយដ៏ល្អ ហើយមានអត្ថន័យ ក្រោយបញ្ចប់។

LEAVE A REPLY

Please enter your comment!
Please enter your name here