ការទន្ទឹងរង់ចាំរបស់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិបានមកដល់ហើយ បន្ទាប់ពីស្ថាបនា និង សាងសង់ឡើងនូវ « កោះស្លាកែត Studios » រួចរាល់ទើបតែបាន 20%នៃគម្រោងទាំងមូលខណៈពេលនេះទីតាំងនៃរម្មណីយដ្ឋានវប្បធម៌ធម្មជាតិដ៏ប្រណីតដំបូងបំផុតក្បែរទីក្រុងភ្នំពេញមួយនេះ បានសម្ភោធ និង បើកទទួលភ្ញៀវទេសចរណ៍ចូលមកលេងកំសាន្តជាផ្លូវការ ចាប់ពីថ្ងៃទី 6 ខែ សីហា នេះតទៅ។ ទីតាំងនេះដែរគឺស្ថិតនៅ ក្នុង ភូមិដីឥដ្ធកោះផុស ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំណាយពេលមិនដល់1ម៉ោងផង ដោយបងប្អូនគ្រាន់តែធ្វើដំណើរតាម ផ្លូវជាតិលេខ1ត្រង់ឆ្ពោះមកត្រង់ និង ចំងាយប្រហែល 3km ពី កៀនស្វាយក្រៅ។


« កោះស្លាកែត Studios » គឺជារម្មណីយដ្ឋានវប្បធម៌កែរឆ្នៃមួយដ៏ប្រណីតដែលអាចឱ្យភ្ញៀវទេសចរណ៍អាចមកសម្រាកលម្ហែរកាយបានវិលល្ងាចដោយគាត់មិនចង់ចំណាយពេលវេលាយូរ ឬ អ្នកដំណើរក៏អាចមកស្នាក់នៅក្នុងរយៈពេលខ្លីបានតាមជម្រើស។ ទីតាំងមួយនេះពោពេញទៅដោយទេសភាពប្លែក ត្រជាក់ភ្នែកជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ កោះស្លាកែតបែបស្រុកចម្ការ លាតសន្ធឹងលើដីធំល្វឹងល្វើយ សំណង់ផ្ទះឈើបុរាណរំលេចឡើងនូវវប្បធម៌អត្តសញ្ញាណជាតិខ្មែរ មិនតែប៉ុណ្នោះក៏មានសំណង់ផ្ទះបុរាណបែបថៃ ផ្ទះបែបជំនាន់បារាំង ជប៉ុន អាមេរិក និង ឈីក(ម៉ូរ៉ុកកូ) ព្រមទាំងអាងហែលទឹកទំនើបធំទូលាយអមដោយ សួនផ្ការចម្រុះពណ៌ ជាពិសេសក៏មាន Playground សម្រាប់បុត្រធីតារបស់អស់លោកអ្នក និង VIP Lounge សម្រាប់យុវវ័យអាចជួបជុំមិត្តភក្កិបង្កើតបរិយាកាសរីករាយផងដែរ។

មិនតែប៉ុណ្នោះនៅជុំវិញបរិវេនអាងហែលទឹក ក៏មានជាភោជនីយដ្ឋានដែលមានលក់អាហារបែបខ្មែរ ជាមួយនឹង អាហារសម្រន់បែបបរទេសជាច្រើនប្រភេទ និង ហាងកាហ្វេរប្រេន ព្រមទាំងហាងលក់ផលិតផល Cosmetics ជាស្រេចដើម្បីផ្ដល់ភាពងាយស្រួលជូនដល់ភ្ញៀវទេសចរណ៍ដែលចូលមកកំសាន្តនៅទីនោះ ហើយទីតាំងចំណតក៏ធំទូលាយងាយស្រួលក្នុងការទុកដាក់យាន្តយន្តប្រកបដោយសុវត្ថិភាព។ ក្រៅពីអាចគយគន់នូវទេសភាពដ៏ត្រជាក់ភ្នែក លោកអ្នកក៏អាចជួលជាសម្លៀកបំពាក់បុរាណនៅទីនោះដើម្បីផ្តិតយកនូវរូបភាពអនុស្សាវរីយ៍ ហើយក៏អាចជួលជាម៉ូតូធំដើម្បីជិះកំសាន្តជាមួយទីលានដ៏ធំទូលាយ ទេសភាពដ៏សែនមនោរម្យប្លែកជាលក្ខណៈស្រុកចំការអមដោយដើមឈើរុក្ខជាតិតូចធំជីវៈចំរុះតាមដងអូរ ស្រះឈូក បឹងដ៏ធំដែលអាចអុំទូកលេងកំសាន្តបានយ៉ាងសប្បាយ ព្រមទាំងអាចជិះកង់ហាត់ប្រាណជុំវិញតំបន់កោះស្លាកែត និងមើលទេសភាពនាពេលថ្ងៃលិចបានទៀតផង។

អ្នកស្រី ចន្ទ័ ដាវី អគ្គនាយិកាក្រុមហ៊ុនដាវីត្រា និង ជាម្ចាស់គម្រោង កោះស្លាកែតStudio បានមានប្រសាសន៍ថា អ្វីដែលជាចំណុចពិសេស និង ជាកន្លែងដែលភ្ញៀវអាចចូលមកឃើញដំបូងបំផុតនោះគឺ ផ្ទះខ្មែរដ៏ប្រណិតមួយខ្នងដែលត្រូវបានអ្នកស្រី និង ស្វាមី គិតគូយ៉ាងល្អិតល្អន់ជាមួយនឹងស្ថាបត្យករ ដើម្បីឱ្យសាងសង់និងលេចចេញជារូបរាងឡើងតាមរចនាបថខ្មែរទាំងស្រុង ទាំងខាងក្នុង និង ខាងក្រៅហើយត្រូវបានដាក់ឈ្មោះថា « ភូមិគ្រឹះល្វែងច័ន្ទ » ដែលជាទីកន្លែងសំរាប់រៀបចំពិធីប្រពៃណីផ្សេងៗដាច់ដោយឡែកពីគ្នាហើយ និង សក្ដិសមជាពិសេសជាមួយនឹងកម្មវិធីថតរូបមង្គលការ ឬ ថត Pre-Wedding ជាមួយនឹងឈុតសំលៀកបំពាក់ប្រពៃណីបុរាណខ្មែរ។


ក្រៅពីជាកន្លែងសម្រាប់កំសាន្តជួបជុំគ្រួសារនោះទេ កោះស្លាកែតStudios ក៏មានទទួលរៀបចំនូវសេវាកម្មជួលទីតាំងសម្រាប់ប្រារព្វពិធីរៀបអាពាហ៍ពិពាហ៍ ជូនដល់គូស្វាមីភរិយាដែលមានបំណងចង់ធ្វើពិធីទាំងបែបខ្មែរ និង បែបអឺរ៉ុប ហើយក៏ជាទីតាំងមួយដ៏អំណោយផលចំពោះ ផលិតករភាពយន្តអាចមកផ្ដិតយកនូវទិដ្ឋភាពក្នុងបរិវេណទាំងមូលបានស្របទៅតាមលក្ខខណ្ឌមួយចំនួនរបស់ក្រុមហ៊ុនផងដែរ ដែលនេះក៏អាចចាត់ទុកថាជា Studios ដ៏សម្បូរបែបអស្ចារ្យមានគ្រប់រសជាតិនៃសម័យកាល និង គ្រប់ប្លង់ដែលអាចឱ្យផលិតករចាប់យកនូវទិដ្ឋភាពមិនច្រំដែល ។ អ្នកស្រីបន្តថា បន្ទាប់ពីបើកដំណើរការនូវកន្លែងកំសាន្តមួយនេះឱ្យកូនខ្មែរ ឬ ជនជាតិបរទេសបានមកទស្សនាតែវាគឺជាឱកាសដ៏ល្អមួយដែលយើងអាចបង្ហាញនូវអ្វីដែលជាកេរ្តិ៍ដូនតាខ្មែរមិនថាសំណង់ផ្ទះបុរាណ ឬ សម្លៀកបំពាក់ តែក៏ជាផ្នែកមួយនៃការលើកស្ទួយវិស័យទេសចរណ៍ក្បែរក្រុងភ្នំពេញរបស់យើង និង លើកកម្ពស់ផ្នែកសេដ្ឋកិច្ចក៏ដូចជាផ្ដល់ជូននូវការងារដល់បងប្អូនដែលរស់នៅក្នុងតំបន់កោះស្លាកែតដើម្បីបានចំណូលផ្គត់ផ្គង់នូវជីវភាពប្រចាំថ្ងៃផងដែរ។


អ្វីដែលកាន់តែពិសេសរាល់ការជាវសំបុត្រចូលលេងកំសាន្ត1សន្លឹកក៏អាចប្ដូរបាននូវភេសជ្ជៈគ្រប់ប្រភេទចំនួនមួយកែវមកវិញដោយឥតគិតថ្លៃ ដែលនេះគឺជាចំណុចមួយដ៏ពិសេសជួយកាត់បន្ថយការចំណាយរបស់អស់លោកអ្នកផងដែរ។ ព័ត៌មានបន្ថែមលោកអ្នកក៏អាចឆែកមើលលើ Facebook Page ផ្លូវការ Koh Slaket Studios-កោះស្លាកែត ស្ទូឌីយូ ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ Telegram / What’s App+855 16 818 424 + 855 77 777 067 +855 96 8888 811

LEAVE A REPLY

Please enter your comment!
Please enter your name here