សារី ស្រីពេជ្រ នាំមុខមាត់កម្ពុជាអោយរន្ទឺ ដោយក្លាយជារាជនីមកុដMiss & Mister Petite Global 2022 នៅប្រទេស Malaysia

0

យើងពិតជារំភើប ណាស់ដែលជាប្រវត្តិមួយល្អក្នុងដាន វិស័យប្រឡងបវរកញ្ញា ដែលយើងមានឱកាសពេញលេញហើយ អាចគ្រងមកុដឈ្នះដាច់គេ មិនដែលមាន។ នេះជាមោទនៈភាពមួយ របស់កម្ពុជា ដែលមានធនធាន ល្អៗចេញទៅប្រកួត មិនអន់ជាងគេ។

យេីងមានអ្នកអាចបំបែកប្រវត្ដិសាស្រ្ដនៅក្នុងកម្មវិធីបវរកញ្ញាហេីយ។នាងគឺជា ស្ដ្រីដំបូងគេបង្អស់ពីកម្ពុជា ដែលអាចដណ្ដើមម្កុដពីឆាកអន្តរជាតិបាន។ សារី ស្រីពេជ្រ មានអាយុ ២១ឆ្នាំ ជានារីស្រស់ស្អាត និងមានចំណេះដឹងខ្ពស់ ទាំងការនិយាយស្ដី ទាំងអាកប្បកិរិយាសមសួនជានារីខ្មែរ និងសក្ដិសមសួននឹងកិត្តិនាមជាម្ចាស់ក្សត្រីនៃចក្រវាលនេះបំផុត។

នៅលើហ្វេសបុក ម្ចាស់មកុដនេះបានសរសេរថា «នាងខ្ញុំ​ សារី​ ស្រីពេជ្រ​ សូមលេីកម្រាមដៃដប់ថ្លែងអំណរគុណដល់អ្នកម៉ាក់​ លោកប៉ា​​ ពុកម៉ែ​ មិត្តភ័ក្ដិ​ បណ្តាម្ចាស់ឧបត្ថម្ភទាំងអស់​ បណ្តាអ្នកគាំទ្រ​ ​Fan Pages​ អ្នកសារព័ត៌មាន​ ក្រុមហ៊ុនCIM បងប្អូនជនជាតិខ្មែរ​ និងបរទេស​ទាំងអស់ ចំពោះការផ្តល់កំណេីត​ ផ្តល់កំលាំងចិត្ត​ លេីកទឹកចិត្ត​ ឧបត្ថម្ភជ្រោមជ្រែងជួយនាងខ្ញុំគ្រប់បែបយ៉ាង… នាងខ្ញុំបានបំពេញភារកិច្ចក្នុងនាមជាកម្ពុជា​ ហេីយពេលនេះនាងខ្ញុំធ្វេីបានហេីយដេីម្បីអ្នកទាំងអស់គ្នា​ និងដេីម្បីកម្ពុជា! នាងខ្ញុំ​ស្រលាញ់កម្ពុជា 🇰🇭!»។ អ្វីដែលល្អនាងក៍ឈ្នះតំណែងឈុតតំណាងជាតិចូលថប៥ ឯបុរសវិញក៍ឈ្នះឈុតតំណាងជាតិថប៥ដែរ គ្រងដោយលោក ចាន់ មុនីសិទ្ឋ ហើយបុរសឯករូបនេះក៍ទទួលចំណាត់ថ្នាក់លេខ២ ក៍ជាចំណាត់ថ្នាក់មិនងាយជាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here