កញ្ញា សុខ សីឡាលីន បានកែប្រែសមត្ថភាពអោយ មើលទៅកាន់តែពោរពេញ ដោយសមត្ថភាពខ្លាំងឡើងៗ ក្នុងការវាយតម្លៃ មហាជន។ កញ្ញាបានផ្ទុះឡើងនូវ ការចាប់អារម្មណ៍ បន្តទៀតនៅពេលផ្តើម មកកាន់ការ វាយតម្លៃអ្នកប្រឡង ហើយចូលដល់វគ្គផ្សាយបន្តផ្ទាល់។ នាងពិតជាធ្វើអោយ មហាជនបានឃើញ ហើយសមជារៀមច្បង។

ផ្តើមបង្ហាញខ្លួនចូលដល់វគ្គផ្សាយបន្តផ្ទាល់ អស់ប៉ុន្មានសប្តាហ៍ សុខ សីឡាលីន បានធ្វើអោយអ្នកទស្សនាក្នុង កម្មវិធីខេមបូឌាអាយឌល ថាអ្នកគ្រូនេះពិតជាមិនអន់នោះទេ។ មានដុងនិងសិល្បៈ ពេញខ្លួនក្នុងការវាយតម្លៃ អ្នកប្រឡង ។ នាងអាចស្មានដឹងថា បេក្ខជនណា ច្រៀងល្អ ត្រូវចង្វាក់ត្រូវតាមក្បួនហើយ ខមមិនទៅប្រាវៗយ៉ាងល្អិតមិនគិតយូរ។ ម្ល៉ោះហើយការលើកមក អោយអង្គុយកៅអីជំនួសរៀមច្បងព្រាប សុវត្ថិពិតជាមិនខកចិត្ត។

គួរបញ្ជាក់ថា ការប្រឡងចម្រៀង នៅក្នុងកម្មវិធីខេមបូឌាអាយឌល រដូវកាលទី៤ កំពុងផ្ទុះកក្រើកណាស់ដោយ សារបេក្ខជនសុទ្ឋតែល្អហើយ លេចធ្លោ។មួយសប្តាហ៍ទៅមួយ សប្តាហ៍ ឃើញថាសម្បូរអ្នកតាមដានច្រើនលើសលុប និងបានក្លាយជាវេទិកា វែកញែកគ្នាពេញបណ្តាញសង្គម យ៉ាងក្តៅគគុកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here