ដោយសារការបើកទូលាយ សិទ្ឋិទទួលបាន ការបង្ហាញសមត្ថភាព ក៍លេចឭថា ការមកដណ្តេីមមកុដ Miss Universe លេីកទី72 ក្នុងឆ្នាំ​2023 ប៉ុន្តែពួកគេត្រូវមានអាយុពី​ 18 ដល់​ 28 ឆ្នាំ​ ហើយមានតម្រុយអោយ នារីមានគ្រួសារ មានកូនអាចប្រឡូកបាន។

នេះជាដំណឹងលេចឭមួយ ដែលទើបតែផ្ទុះ ការចាប់អារម្មណ៍ ហើយអ្នកតាមដានព្រឹត្តិការណ៍នេះ ក៍កំពុងតែភ្ញាក់ផ្អើលជាខ្លាំង។ គេរំពឹងថា ប្រសិនបើដូចនេះមែន នោះនិងក្លាយជាភាពប្លែកមួយ ក្នុងការប្រកួតប្រជែង។ ម្យ៉ាងកម្មវិធីនេះ ឃើញថា មានការជក់ចិត្តពីមហាជនគ្រប់ប្រទេស និយមតាមដានណាស់។

ចំពោះកម្ពុជាយើងក៍ មានកញ្ញា ហង្ស ម៉ានីតា ជាអ្នកតំណាងប្រទេស និងជាម្ចាស់មកុដ២០២២ ហើយនាងក៍ជាការសង្ឃឹមមួយ ដោយសារចំណេះដឹង សមត្ថភាព និងកម្រិតភាសាអង់គ្លេស ឃើញថាប្រើការបាន។ ចាំមើលអ្នករៀបចំ នឹងបង្ហាញមុខនារីរៀបការ មានកូនប្រទេសណាខ្លះ មកប្រកួតប្រជែង។

LEAVE A REPLY

Please enter your comment!
Please enter your name here