មិនដែលដឹងសោះថា ពេជ្រ សោភា ចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ ក្នុងការធ្វើសប្បុរសធម៌

0

​ពេជ្រ សោភា ធ្លាប់បានធ្វើកម្មវិធីសប្បុរសធ័មជាច្រើនមកហើយ​ដូចជាសាង​សង់​សាលារៀននៅតំបន់ដាច់ស្រយ៉ាល ,ជីកអណ្ដូងទឹក និងជីកស្រះដើម្បីឲ្យពលរដ្ឋបានប្រើ​ប្រាស់ទឹកនៅតំបន់ជាប់ទល់ដែនវៀតណាមជាដើមដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ តែនាងកម្រនឹងឃើញមានការចែកចាយនៅលើ​បណ្ដាញសង្គមដូចគេទៅវិញ។អ្វីដែលគូរ​ឲ្យ​កត់សម្គាល់កាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២២ នេះសោភា បែជាលេចមុខនៅកម្មវិធី​មួយ​ដែលមានឈ្មោះថាសន្និបាតស្រី្ដគ្រីស្ទានខ្មែរដែលជាកម្មវិធីរបស់ព្រះវិហារជីវិតថ្មីភ្នំពេញ(គ្រីស្ទាន) ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។នៅថ្ងៃនោះគេឃើញសោភា បានកាន់​ជាមួយព្រះគម្ពីរប៊ីប និងបង្ហាញស្នាមញញឹមដែលមើលទៅនាង​ហាក់មានក្ដីសុខ​ផ្លូវ​ចិត្តខ្លាំងណាស់។

​អ្នកយកព័តមានយើងបានសាកសួរពេជ្រ សោភា តាមទូរស័ព្ទរឿងនាងធ្វើសប្បុរស​ធ័មជា​ច្រើនលើកច្រើនសារតែមិនសូវបង្ហោះសកម្មភាពតាមបណ្ដាះសង្គម និងការលេចមុខ​ក្នុងការ​សម្ពោធ​ព្រះគម្ពីរប៊ីបហើយ​ត្រូវបានតារាចម្រៀងល្បីល្បាញជាង១៧ឆ្នាំ​រូបនេះ​ថាជី​វិត​នាង​ជាគ្រី​ស្ទ​បរិស័ទ(ប្រូតេស្ដង់)ពោពេញទៅដោយក្ដីស្រលាញ់ពិតប្រាកដ មិនទាមទារការតប​ស្នង​អ្វី​ឡើយ។សោភា បន្ថែមថានាងបង្កើតក្ដីស្រលាញ់ព្រោះជាគ្រីស្ទាន ហើយនឹងជួយ​អ្នកខ្វះ​ខាត អ្នកក្រ ដោយអត់ចង់បានសំណង។នាងថាដោយសារតែជាគ្រីស្ទាននេះហើយ ទើបក្ដី​ស្រ​លាញ់ល្អ ឬអាក្រក់ និងមានអ្នកខ្កះអ្នកស្អប់នាងជាដើមគឺនាងមិនតបតបនោះទេ។សោភា ប្រកាន់​ទស្ស​នៈថា”ទ្រព្យដែលមានតម្លៃបំផុតក្នុងជីវិតម្នាក់ៗ គឺក្ដីស្រលាញ់”។​នាងថាស្ទើតែ​ជារៀងរាល់ថ្ងៃអាទិត្យនាងជួបជុំជាមួយគ្រីស្ទបរិស័ទផ្សេងទៀត បម្រើព្រះ ចែករំលែកក្ដី​ស្រលាញ់។នាងបន្ថែមទៀតថានៅពេលដែលធ្វើការអធិដ្ឋានទៅព្រះយើងនឹងបាននូវអ្វីដែលចង់បាន ហើយទាល់តែគ្រីស្ទាននិងធ្លាប់សាកទើបបានដឹង​។តារាវ័យ៣៩ឆ្នាំរូបនេះសង្កត់​ថា”​សន្ដិភាពផ្លូវចិត្ត អត់ត្រូវតែបង្ហាញអ្វីដែលអស្ចារ្យ មានផ្លូវចិត្តគឺសុខ ព្រោះពួកយើងមានព្រះ” ហើយគ្រីស្ទាន(រស់ដើម្បីក្ដីស្រលាញ់”។

​ក្រៅពីជាគ្រីស្ទាននោះពេជ្រ សោភា ថានាងគ្មានតួនាទីអ្វីនៅថ្ងៃសម្ពោធព្រះគម្ពីប៊ីប នោះទេ តែគម្ពីបើកថ្មីនោះគឺដើម្បីបម្រើរព្រះ ដោយក្ដីស្រលាញ់ស្អាតស្អំ បរិសុទ្ធ។​នាងសង្កត់​ថាសម្រាប់មនុស្សឯកោខ្លាំង ជួបទុក្ខសោកក្នុងចិត្ត ពេលទៅដល់ព្រះវិហារគ្រីស្ទគឺ​ដូចបានកើត​ម្ដងទៀត។

​គូរបញ្ជាក់ថាពេជ្រ សោភា បានក្លាយជាគ្រីស្ទានបរិស័ទ(ប្រូតេស្ដង់)រយៈពេល២៥ឆ្នាំ​(១៩៩៧-២០២២)មកហើយ ស្របពេលដែលនៅថ្ងៃសម្ពោធព្រះគម្ពីរប៊ីបក្រៅពីរូប​នាងគេក៍​ឃើញជនល្បីល្បាញផ្សេងៗទៀតចូលរួមជាមួយគ្រីស្ទបរិស័ទរាប់ពាន់នាក់ឯណ្ណោះ។មហាជនកត់សម្គាល់ថាក្រៅពីតារាចម្រៀងល្បីល្បាញពេជ្រ សោភា ដែលជាគ្រីស្ទាន នោះតារា​ចម្រៀង​ខេម ក៍ជាគ្រីស្ទានម្នាក់ដូចនាងផងដែរ ខណៈដែលថ្មីៗនេះគេឃើញតារាសម្ដែងលោករតនៈ ពិ​សិដ្ឋ ក៍ចូលរួមសម្ពោធព្រះគម្ពីប៊ីបជាមួយសោភា ដោយទឹកមុខយ៉ាងរីករាយ​។ចំណែកនៅលើ​ហ្វេសបុកឈ្មោះម្លប់ សាសនា ធ្លាប់ចេញសារថាដោយចាត់ទុកសោភា ថាជាវីរៈនារីដ៍ក្លាហាន មានចិត្តសប្បុរសធ័មពិតៗព្រោះបានជួយសាលារៀន សង្រ្គោះក្មេងនៅ​វត្ត(ពង្រកជុំតេជោ)​នៅឃុំតេជោអភិវឌ្ឍន៍ ខេត្តកំពត។ហ្វេសបុកSiek Bunnary Charity ធ្លាប់បង្ហោះថា ពេជ្រ សោភា បរិច្ចាគថវិការចំនួន៤០០០០០រៀល ជួយដលបងប្រុសដំបៅខ្នង ប្រព្ធរត់វចោល​នៅខេត្ត ព្រះវិហារ។ហ្វេសបុកឈ្មោះសហគមន៍ចាប៉ី អមតៈ ធ្លាប់បង្ហោះសារថាពេជ្រ សោភា បានបរិវច្ចាគថវិការចំនួន៥០០ដុល្លារសម្រាប់ទ្រទ្រង់ចាប៉ីដងវែង។ហ្វេសបុកឈ្មោះSiek Bunnary Charity ធ្លាប់បង្ហោះថាពេជ្រ សោភា បានជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តពោធិសាត់ចំនួន២០០គ្រួសារ និងមានអំណោយមួយចំនួនទៀតដែលពេជ្រ សោភា វបានធ្វើសប្បុសធ័មដូចជានាងធ្លាប់បរិច្ចាគថវិការចំនួន១០០០ដុល្លារចូលរួមជាមួយរដ្ឋាភិបាលទប់ស្កាត់កូវីដ,តែសោភា មិនដែលបង្ហាញការធ្វើសប្បុរសធ័មដែល​ចំណាយដោយថវិការ​របស់​នាងផ្ទាល់ខ្លួននោះនៅលើបណ្ដាញសង្គមឡើយ ប៉ុន្ដែភាគច្រើនគឺអ្នកទទួលអំណោយពី​នាង​ទេ ដែល​បង្ហោះសារថ្លែងអំណរគុណនាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here