ចែណយ អ្នកជំនាញ ខាងសាឡន តស៊ូជម្នះឧបសគ្គ រហូតឈ្នះពាន បន្តកន្ទុយ

0

លោក បឿន ទិតហៅ ណយ បាន ក្លាយជាម្ចាស់សាឡន ម្នាក់ដែលមានភាពច្បាស់លាស់ ហើយក៍ព្យាយាមហាត់រៀន ខ្លាំងជាមួយ ចិត្តអំណត់ គួរសម ទម្រាំបានពានទទួលស្គាល់ ពីសាលា។ ចែណយចាត់ទុកថា នេះជាជោគជ័យ ដែលបំណងបានសម្រេចហើយ ចំទិសដៅតាំងពីក្មេង ស្រឡាញ់អាជីពនេះ។

មុនបានញញឹម រីករាយក្នុងជីវិតបែបនេះ ចែណយ ធ្លាប់ឪពុកម្តាយហាមមិនអោយ រៀនខាងសាឡន ផាត់មុខ ធ្វើសក់ ឬតែងការទេ។ ឪពុកចង់អោយក្លាយជាជាងម៉ូតូ ម្តាយចង់អោយធ្វើចុងភៅ។ប៉ុន្តែការ លះបង់និងជម្នះចែំយ បានធ្វើអោយម្តាយឪពុកសប្បាយចិត្ត ព្រោះមិនដើរខុសសង្គម ហើយមានអាជីពពិតប្រាកដ រហូតចិញ្ចឹមជីវិតបាន។ ចែណយ បានតស៊ូគួរក្នុងជីវិត ព្រោះមកពីបាត់ដំបង នៅភ្នំពេញ លក់បាយ លក់ប្រហិត ដើរនៅជាមួយគេ មានរសជាតិជីវិតច្រើន ដែលរុញអោយកូនថៃកាត់សុរិន្ទ រូបនេះ បន្តរឹងមាំបាន។

ក្នុងសំដីរៀបរាប់មួយៗ ថា សាឡននេះបើគិតអោយដល់ទៅ ឪពុកអត់អោយរៀនទេ គាត់ចង់អោយក្លាយជាជាងម៉ូតូ ។ ឯអ្នកម្តាយវិញ ចង់អោយក្លាយជាមេចង់ភៅព្រោះគាត់ស្រឡាញ់។ ប៉ុន្តែនោះស្ថិតក្នុងសភាពមិនចូលចិត្ត ហើយបេជ្ញាថា ខ្លួននិងតស៊ូ អោយល្អខំរៀនក្លាយជាបុគ្គល មានប្រយោជន៍នៅក្នុងសង្គម អោយឪពុកម្តាយមើលឃើញ ហើយបានញញឹមមកវិញថាកូនម្នាក់នេះមិន ធ្វើអោយខកចិត្ត។ ដោយខ្លួនបានសម្រេចចិត្តរៀនផ្នែកសាឡន និងកាត់សក់ នៅសាលាបង្រៀន ថែសម្ជស្ស គ្រីស្ទីណា ។ រំលឹករឿងរៀននេះខ្លួនធ្លាប់ មានបញ្ហា ផ្ទាល់ខ្លួន មិនបានរៀនសាឡនជិត១០ឆ្នាំ ។ ដោយសារគិតថា សាលាថែសម្ជស្សគ្រីស្ទីណា ល្បីឈ្មោះ លោកបានតស៊ូទំនាក់ទំនង សូម្បីសម័យកូវីដ ក៍សួរនាំរកគន្លឹះអភិវឌ្ឍខ្លួន។ លោកបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ហើយប្រឡង ដោយបានឈ្នះពាន ម្តងហើយម្តងទៀត គួរជាទីត្រេកអរហើយក៍ចាប់ផ្តើម មានពន្លឺជីវិត និងពោរពេញដោយការងារ ដកឃ្លាមិនរួចជាមួយវិស័យសាឡននេះ។ នេះជាគម្រូជីវិតមួយ សម្រាប់អ្នកបាក់ទឹកចិត្ត ត្រូវចេះក្រោកឈ និងតស៊ូយកឈ្នះអោយបាន ថ្ងៃនេះថ្ងៃស្អែក មិនដូចគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here