កុល ដាវី នឹកការសម្តែង សន្យាវិលវិញ ពេលកូនស្រីធំបន្តិច!

0

ចាប់តាំងពីសម្រាលកូន បានរឹងដៃជើងអស់ជាច្រើនថ្ងៃមក កុល ដាវី នៅមិនទាន់ងាកមកការងារ សម្តែងនៅឡើយនោះទេ។ នាងបានត្រឹមតែនឹករលឹកការងារចាស់ និងទស្សនិកជន ដែលគាំទ្រ។ ខកខានបែបនេះ ក៍ព្រោះចិត្តមិនដាច់ពីការដើរចោលកូនតូច អោយនៅឆ្ងាយដៃ។ បែបនេះហើយទើបនាង បានដាក់ចិត្តមើលកូនអោយធំជាងនេះបន្តសិន។

តារាដែលចូលតួបានល្អ ក្នុងភាពឆ្នាស់ឆ្នើម កុល ដាវី បានងាកមករករបរ លក់គ្រឿងអលង្កការបែបកាឡៃ ដែលមានម៉ូដស្អាតៗគ្រប់ឈុត ដោយលក់តាមអន ឡាញ។ របរនេះធ្វើអោយ ដាវីរីករាយ ព្រោះផ្ទុះការគាំទ្រ ហើយអតិថិជន កម្មង់ច្រើន នាំអោយនាងរីករាយមិនស្ទើរ របរអន ឡាញដើរទៅមុខ ទប់ជីវភាព។ ឯលោក សុខ រក្សាវិញក៍ស្ទុះស្ទារ ដែរក្នុងការការពារ របស់ជួលភ្លេងសម័យ តាមរោងការ និងពិធីជបលៀងតូចធំ ។ សុខ រក្សាតន្ត្រី របស់ប្តីកុល ដាវីក៍ទទួលការពេញចិត្តពីភ្ញៀវ ហើយក៍កាន់តែដំណើរការទៅមុខ មានគេកក់ជាប្រចាំ។

កុល ដាវី លើកឡើងថា ការសម្តែង មិនបោះបង់នោះទេ នាងនិងវិលវិញ ជួបបងប្អូន មិនអោយខកបំណងឡើយ។ នេះជាអាជីព ដែលស្រឡាញ់តាំងពីដើមមក។ ដាវីសប្បាយចិត្តដែលនៅតែ មានហ្វេននឹករលឹកហើយ សួរនាំ នាងពិតជាអរគុណធំការគាំទ្រប្តីប្រពន្ឋសិល្បៈមួយគូនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here