កំពូលតារាចម្រៀង លំដាប់ជួរមុខ ប្រចាំទូរទស្សន៍ហង្សសមាស បានបោះពាក្យ ចាប់អារម្មណ៍ ពេលផ្សាយបន្តផ្ទាល់ថា នាងសប្បាយចិត្តបំផុតពេលឃើញ បេក្ខជនល្អៗផ្ទុះការគាំទ្រ។ ទោះជាអណ្ណត្តិថ្មីខេមបូឌាអាយឌល នាងប្រហែលជាបញ្ចប់ នាងសង្ឃឹមថា មានការបន្តផុសផុលច្រើនឡើង ក្នុងឡើងបន្តលើកក្រោយៗទៀត។

ឱក សុគន្ធកញ្ញា បានចាត់ថា ជាគណៈកម្មាការដ៍ឆ្នើមមួយរូបដែរ ប្រចាំការប្រកួតចម្រៀង តាមកម្មវិធីផ្សេងៗ កម្រិតអន្តរជាតិ។ នាងបានទទួលការកោតសរសើរ ពីមហាជន និងថ្នាក់ដឹកនាំកម្មវិធី យល់ថាជាអ្នកសិល្បៈចាស់ទុំ និងយល់សាច់ការក្នុងការលើកដាក់សំឡេង។ ជាមួយនិង ការធ្លាយចេញ នូវពាក្យពេចន៍ទាំងនេះ គេក៍ឆ្ងល់ថា អ្នកនាងពិតជាដកថយនិង តួនាទីគណៈកម្មាការមែនឬយ៉ាង។ អ្នកនាងបានតស៊ូជាមួយ ការងារជាគ្រូបង្វឹក ក៍មិនតិចដងដែរ។

សំណប់ចិត្តទស្សនិកជន រូបនេះ នៅតែជាអាយ ឌលក្នុងដួងចិត្តមហាជន ព្រោះមានសមត្ថភាពខ្ពស់ ហើយពូកែគ្រប់ផ្នែកក្នុងសិល្បៈ។ ជោគជ័យលើសិល្បៈអ្នកនាងក៍បានហែលឆ្លងជាមួយ វិថីសិល្បៈស្គាល់រសជាតិជាច្រើន ក្នុងជីវិត ទំរាំមានឈ្មោះល្បីរន្ទឺ។

LEAVE A REPLY

Please enter your comment!
Please enter your name here