ខាត់ សុឃីម ចេញពីអាមេរិក ត្របាញ់ កាណាដា បារាំង អូស្ត្រាលី

0

ញាក់សាច់ហើយលើកនេះ ខាត់ សុឃីម ស្រាប់តែបង្ហាញនូវ ការដើរសម្តែងតាមប្រទេសផ្សេងៗ គ្រាន់តែទៅដល់អាមេរិកភ្លាម។ អ្នកនាង បានដឹកដៃកូន និង ស្វាមីទៅលេងម្តាយ និងប្អូនស្រី ខាត់ ស្រីវង។ បើតាមការនិយាយដោយផ្ទាល់ ខាត់ សុឃីម អាចនិងត្រូវបំពេញការងារសម្តែង ប្រទេស៣ផ្សេងទៀតតាមផែនការរៀបទុក។

នៅអាមេរិក សុឃីម មានគម្រោងអស់ហើយ សម្តែងតាមរដ្ឋនានា និងដើរកម្សាន្ត ជួបបងប្អូននិងម្តាយ ហាយសូ។ អ្នកនាង បង្ហើបថា មិនចោលអ្នកគាំទ្រនោះទេ មកក្រៅម្តងគឺដើរសម្តែងអស់ដៃ ហើយនិងហោះទៅប្រទេសផ្សេងៗទៀត។ អ្នកនាង និងមកមាតុភូមិវិញ នាចុងខែកញ្ញា ឬដើមខែតុលាឯណោះ។ អ្នកនាងហាក់មានក្តីសុខណាស់ព្រោះ ទៅក្រៅលើកនេះ បាននាំមនុស្សជាទីស្រឡាញ់ត្រសងទៅជាមួយគ្នា ពិតជាកក់ក្តៅ។

ឱកាសលើកនេះ ក៍ជាការចង់មើលផ្ទាល់ទីតាំងសាលារៀននៅ អាមេរិកទុកអោយកូនប្រុសអោយហើយ ក្រែងលត្រូវបញ្ជុនទៅរៀនទីនោះ។ យ៉ាងណាអ្នកនាង មិនទាន់ច្បាស់ព្រោះត្រូវចំណាយលុយហើយត្រូវសិក្សាអោយលម្អិត មុនអោយកូនប្រុសទៅឆ្ងាយដើម្បីសិក្សា។

LEAVE A REPLY

Please enter your comment!
Please enter your name here