Srey Leak Online Shop និងម្ដាយបំភ្លឺរឿងលេបលុយចំនួន1លានដុល្លារ

0

ក្រោយពីមានសាច់ញាតិខាងម្ដាយចិញ្ចឹមបានបង្ហោះថា បានកេងប្រវ័ញ្ចទ្រព្យឪពុកចិញ្ចឹមបានប្រមាណ១លានដុល្លារ ហើយបានធ្វើបាបឪពុកចិញ្ចឹមនោះ រហូតដល់ថ្នាក់ធ្វើអោយគាត់ដើរពីផ្ទះទៅរើសអេតចាយចិញ្ចឹមខ្លួន ពេលនេះអ្នកលក់អនឡាញ Srey Leak online shop និងម្ដាយដែលរងការចោទប្រកាន់បានចេញមុខបំភ្លឺហើយ។

អ្នកនាង ស្រីលក្ខណ៍ ម្ចាស់ផេក Stay Leak Online Shop បានលើកឡើងថា អ្នកដែលបានបង្ហោះពីអ្នកនាង និង ម្ដាយនោះ គឺជាប្អូនបង្កើតម្ដាយចិញ្ចឹមម្ដាយរបស់នាង ដោយបុគ្គលនោះនាពេលកន្លងក៏ធ្លាប់មានបញ្ហានឹងគ្នាផងដែរ។ អ្នកនាង Srey leak Online Shop បានលើកឡើងថា ជីតារបស់អ្នកនាងលោកមានជម្ងឺវង្វេង ហើយតែងតែដើរពីផ្ទះទៅនេះទៅនោះ ពិបាកឃាត់ ហើយរាល់ពេលត្រលប់មកវិញតែងតែបានកំប៉ុងនេះកំប៉ុងនោះ រហូតអ្នកខ្លះថាគាត់ដើររើសអេតចាយ តែការពិតគឺមិនមែនទេ ព្រោះនាង និង ម្ដាយ អត់បានលេបលុយកុង១លានដុល្លារ ហើយបង្ខំអោយកុងដើររើសអេតចាយទេ។ អ្នកនាងថា រាល់ថ្ងៃម្ដាយរបស់នាង និង នាង សុទ្ធតែបានមើលថែជីតាយ៉ាងល្អ ទាំងអាហារហូបចុក និង ថ្នាំសង្កូវ ប៉ុន្តែបណ្ដាលមកពីកុងគាត់មានជំងឺវង្វេងនោះទេ ទើបចេះតែដើរ ហើយពេលខ្លះក៏ចេះតែរើសនេះរើសនោះមកផ្ទះ ដូចអ្នករើសអេតចាយ។ អ្នកនាងថា អ្នកផុសវាយប្រហារនាង និង ម្ដាយ គឺមានបំណងចង់គេគេជេរប្រមាថនាង ទើបនាង និង ម្ដាយត្រូវតែចេញមុខបកស្រាយ។

អ្នកស្រី ហាក់ ចាន់នឿន ជាម្ដាយបានលើកឡើងថា ថ្វីដ្បិតតែអ្នកស្រីគឺជាកូនចិញ្ចឹមរបស់លោកឪពុកឈ្មោះ ហាក់ លី នោះពិតប្រាកដមែន ប៉ុន្តែអ្នកស្រីមិនដែលចាត់ទុកថាលោកគឺជាឪពុកចិញ្ចឹម ហើយមិនបានមើលថែនោះទេ ផ្ទុយទៅវិញឪពុកចិញ្ចឹមរាល់ថ្ងៃអត់មានអ្នកណាមើលថែក្រៅពីអ្នកស្រី និង គ្រួសារទេ។ ហើយការដែលបណ្ដាលអោយគាត់ដើរប៉ាតណាប៉ាតណី គឺដោយសារតែឪពុកអ្នកស្រីអផ្សុកចង់តែដើរទៅនេះទៅនោះដោយខ្លួនឯងប៉ុណ្ណោះ ហើយឪពុកអ្នកស្រីក៏មិនបានដើររើសអេតចាយ ឬ សុំទានគេដែរ គឺគាត់វង្វេងចេះតែចង់ដើរ ឃាត់មិនស្ដាប់តែប៉ុណ្ណោះ។ អ្នកស្រីថា បើអ្នកបង្ហោះពីខ្លួននេះ គិតថាខ្លួនជាកូនចិញ្ចឹមធ្វើបាបឪពុក គួរតែមកមើលពីការរស់នៅរបស់ឪពុកខ្លួនសិន ថាតើគាត់ខ្វះខាត ឬទេ។ អ្នកស្រីថា រយៈពេល៧ឆ្នាំតាំងតែពីរភរិយារបស់ឪពុកអ្នកស្រីទទួលមរណភាព ប្អូនថ្លៃរបស់ឪពុកចិញ្ចឹមនេះ មិនដែលមកអើតមកឈ្ងោកបងថ្លៃ និង អ៊ុំថ្លៃនេះទេ តែដល់ពេលឃើញឪពុកចិញ្ចឹមអ្នកស្រីវង្វេងដើរទៅក្រៅ ក៏យកទៅផុសថាអ្នកស្រីធ្វើបាបបែបនេះបែបនោះ មិនចេះចប់ ហើយថែមទាំងដើរសម្អុយថា កូនប្រសាររបស់អ្នកស្រី ដើរបោកគេនៅផ្សារដើមគរ និង បោកចំអ៊ុំគាត់ាឯណាអស់១ម៉ឺនដុល្លារ ដែលអ្នកស្រីមិនអាចទទួលយកបាន។

ដោយឡែកក្នុងកិច្ចសម្ភាសន៍មួយជាមួយលោក អ៊ុំ ហាក់ លី លោកអ៊ុំក៏បានមានប្រសាសន៍ថា មូលហេតុដែលលោកអុំចេះតែដើរ គឺដោយសារតែលោកអុំអផ្សុក មិនចង់នៅផ្ទះ ហើយពេលចេញទៅក្រៅជួបអ្នកអាណិតគេអោយលុយលោកអុំក៏សប្បាយចិត្ត ហើយជួបអ្នកអោយរបស់របស់សំបកកំប៉ុងមកតាមផ្លូវ លោកអុំក៏ចេះតែយកមក ដើម្បីសន្សំលក់បានលុយប៉ុណ្ណោះ គឺមិនមែនដោយសារក្នុងផ្ទះហូបចុកមិនគ្រប់គ្រាន់ ទើបលោកអុំដើររកអេតចាយឡើយ។ យ៉ាងណាក៏ដោយនៅចំពោះមុខអ្នកសារព័ត៌មាន លោកអុំថា ខ្លួននឹងឈប់ដើរហើយ ដើម្បីកុំអោយកូន និង ចៅពិបាកចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here