នៅថ្ងៃទី២៤ សីហា នេះ គ្មានអ្នកណាមិនដឹងនោះទេ ថាក្រុមហ៊ុនសម្រស់ធម្មជាតិរបស់អ្នកជំនួញល្បីឈ្មោះ អ្នកនាង នួន សុន្ទនារី ហៅ ស្រីអូន  និង លោក ឈាង រ័ត្ន ជាស្វាមី នឹងដឹកនាំក្រុមការងារ និង អតិថិជនទ្រង់ទ្រាយធំ យកទៅកម្សាន្តនៅលើទឹកដីសិង្ហបុរី ដោយគូស្វាមីភរិយាទាំងពីរ និង ក្រុមការងារ ក៏បានធ្វើការចាប់ឆ្នោតជាហូរហែរ ដើម្បីជ្រើសយកអតិថិជនដែលមានសំណាង ដើម្បីទទួលបានឱកាសទៅលម្ហែកាយដ៏កម្រនៅក្នុងគម្រោងនេះផងដែរ។ ក្រុមហ៊ុននាំចូលអាហារបំប៉នដ៏ល្បីឈ្មោះមួយនេះ ក៏ធ្វើអោយអតិថិជនភ្ញាក់ផ្អើល និង ពេញចិត្តខ្លាំងណាស់ដែរ ក្រោយការប្រកាសថា អតិថិជនដែលមានត្រូវបានរង្វាន់ចេញទៅកម្សាន្តនៅលើទឹកដីសិង្ហបុរីលើកនេះ ក៏មានសិទ្ធិជ្រើសយកអ្នករួមដំណើរ ដូចជាសមាជិកគ្រួសារ ឬ ប្ដីប្រពន្ធ បើទោះជាបន្ទុកនៃការចំណាយ គឺកាន់តែខ្ពស់ ព្រោះតែដំណើរកម្សាន្តជាទ្រង់ទ្រាយធំដែលបានធ្វើឡើង ត្រូវគេដឹងថា ចំណាយខ្ទង់ខ្ពស់។ គម្រោងដំណើរកម្សាន្តដ៏សប្បើមរបស់ក្រុមហ៊ុនមួយនេះ អាចចាត់ទុកថាគឺជាចំណាយមួយដែលមិនធ្លាប់ក្រុមហ៊ុនដទៃផ្ដល់អោយ ព្រោះបើយោងតាមការទម្លាយជាបណ្ដោះអាសន្ន គឺមានអតិថិជន និង សមាជិកគ្រួសារ ព្រមទាំងក្រុមការងារហូតដល់ជាង៧០នាក់ឯណោះ នឹងត្រូវបានក្រុមហ៊ុនបញ្ជូនអោយចេញទៅ ខណៈដែលគោលបំណងនៃការបង្កើតកម្មវិធីដ៏កម្រឃើញនេះ ក៏ដើម្បីបង្ហាញពីគោលបំណងតែមួយគត់ គឺដើម្បីអោយអតិថិជន និង ក្រុមគ្រួសារ ដែលមានសំណាងបានចាប់ឆ្នោតត្រូវ និង ក្រុមការងារឆ្នើម បានរួមដំណើរក្រៅប្រទឹសរួមគ្នាជាលើកដំបូង បន្ទាប់ពីបណ្ដាប្រទេសនានា ជាពិសេសគឺប្រទេសដ៏ស៊ីវិល័យ គឺសិង្ហបុរីតែម្ដង បានបើកការហោះហើរ ហើយអនុញ្តិ អោយមានអ្នកទេសចរណ៍ចេញចូលដូចដើម។ ក្រុមហ៊ុនសម្រស់ធម្មជាតិ កំពុងធ្វើអោយដំណើរដឹកនាំអតិថិជនរបស់ខ្លួនចេញទៅកម្សាន្តនៅក្រៅប្រទេសលើកនេះ ក្លាយជាគម្រោងដែលលេចធ្លោ និង នាំមុខគេ សម្រាប់ការធ្វើទីផ្សារលើកទឹកចិត្តចំពោះអ្នកប្រើប្រាស់ផលិតផលឃូស៊ី ស្របពេលដែលមានក្រុមហ៊ុនមិនច្រើនឡើយហ៊ានចំណាយធ្វើគម្រោងបែបនេះ ហើយសម្រាប់គម្រោងដឹកនាំអតិថិជនដ៏ច្រើន ដើរចំណាយលុយដល់ក្រៅប្រទេស ដែលជាប្រទេសចំណាយខ្ពស់ និង ស៊ីវិល័យ ដូចជាទៅសិង្ហបុរីនេះ គឺមិនធ្លាប់ឃើញ។ អ្វីដែលគេនឹកស្មានមិនដល់ទៅទៀត គឺគម្រោងទាំងមូលមិនគ្រាន់តែចំណាយដឹកនាំសមាជិកអតិថិជន និង ក្រុមការងាររហូតជិត១០០នាក់ ដែលជាចំនួនដ៏ច្រើនទៅកាន់សិង្ហបុរីបែបនេះតែម្យ៉ាងនោះទេ តែក៏បានប្រកាសថានឹងធ្វើរឿង៣ទន្ទឹមគ្នានៅក្នុងគម្រោងនោះ ដែលធ្វើអោយអ្នកបានដឹងពិតជាលាន់មាត់សរសើរចំពោះគម្រោងដ៏ម៉ត់ចត់នេះ មិនដាច់ពីមាត់តែម្ដង ដែលមានន័យថា ក្រុមហ៊ុនសម្រស់ធម្មជាតិ គិតគ្រប់ជ្រុងជ្រោយ សម្រាប់គម្រោងនីមួយៗ ដើម្បីធ្វើអោយយុទ្ធសាស្ត្រទីផ្សារដែលខ្លួនបានធ្វើ ទទួលបានការចាប់អារម្មណ៍ និង បន្សល់ទុកនូវបទពិសោធន៌ដែលខុសប្លែកពីគេមួយ សម្រាប់ការប្រកួតប្រជែងដ៏យូរអង្វែង នៅក្នុងទីផ្សារពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនរបស់ខ្លួន ក៏ដូចជាដើម្បីអោយក្រុមហ៊ុនផ្សេងទៀតមើលឃើញពីគំរូ។ នេះក៏មិនមែនជាគម្រោងចំណាយតែម្យ៉ាងដែលក្រុមហ៊ុនមួយនេះ បានធ្វើអោយគេឯងភ្ញាក់ផ្អើលនោះដែរ បើធ្វើធៀបនឹងព្រឹត្តិការណ៍ធំៗរាប់មិនអស់ ដែលអ្នកនាង ស្រីអូន និង ស្វាមី បានរំលេចនាពេលចុងក្រោយ ហើយសុទ្ធតែត្រូវគេដឹងថាគឺជាយុទ្ធនាការ ដែលមានការចំណាយខ្ពស់ និង ទទួលបានការចាប់អារម្មណ៍ បូករួមទាំងយុទ្ធនាការម៉ៅរថភ្លើង និង ម៉ៅ យន្តហោះដឹកអ្នកដំណើរដើរកម្សាន្តនាពេលមុនផង ដែលក្រៅពីធ្វើអោយក្រុមហ៊ុនកាន់តែល្បី កាន់តែផ្ទុះការគាំទ្រ ក៏ជាវិធីតែមួយជួយអោយមានការចាប់អារម្មណ៍ លើវេសាដើរកម្សាន្តដោយយន្តហោះ និង ជិះរថភ្លើង ដែលមនុស្សជាច្រើនមើលរំលង។  ដំណើរចាកចេញនេះ នឹងត្រូវចេញដំណើរនៅព្រឹកថ្ងៃទី២៤ សីហា នាចុងខែនេះ និង បញ្ចប់នៅថ្ងៃទី២៦ ខែឆ្នាំដដែល ដោយមានគម្រោងធ្វើពិធីសំខាន់ៗ៣ផ្សេងគ្នា នៅក្នុងឱកាសនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here