បវរកញ្ញា ងិន ម៉ារ៉ាឌី បង្ហោះសារមួយឃ្លាក្រោយពេលបេក្ខភាពCambodian idol ណាន វិសារ បាត់បង់ឱកាសទៅវគ្គបន្ត

0

ការប្រឡងចម្រៀងដ៍កក្រើក ឆាកខេមបូឌាអាយឌល រដូវកាលទី៤ កាលពីយប់ថ្ងៃទី២១ សីហា ឆ្នាំ២០២២ បានញាំងអោយ មានបរិយាកាសទាំងរីករាយ និងអួរអាប់សម្រាប់អ្នកចាកចេញ។ នាពាក់កណ្តាលផ្តាច់ព្រត្រ័ ឃើញថាធ្លាក់បេក្ខជនជើងខ្លាំង២ រូបដែលមាន ណាន វិសារ និង កញ្ញា មាស នីតា។ អ្នកគាំទ្រអ្នកទាំង២ ខ្លះមិនអស់ចិត្តខ្លះទៀត បានត្រឹមតែជូនពរអោយអាយ ឌលខ្លួនរឹងមាំបន្តទៀត។

ចំពោះ បវរកញ្ញា ងិន ម៉ារ៉ាឌី ដែលជាអាយឌល ណាន វិសារបាន ត្រឹមតែជូនពរ ហើយសរសេរថា «បងវីសារ មកដល់វគ្គនេះ គឺអស្ចារ្យណាស់ ហើយយប់មិញធ្វើបានល្អខ្លាំងជាងសប្តាហ៍មុនៗទៀត
ប្អូនសូមជូនពរបងអោយជោគជ័យលើវិថីមួយនេះVisa Nan»៕ ពិតណាសទាំងវិសារ និងពៅ ស្រីមាស ជាជើងខ្លាំងដូចគ្នាហើយ ការចាញ់នេះ ពួកគេបានឆក់បេះដូងអ្នកគាំទ្ររួចហើយ ព្រោះមានអ្នកស្រឡាញ់ហើយកត់ចំណាំឈ្មោះ ពួកគេនៅក្នុងបេះដូង មិត្តអ្នកស្តាប់ស្ទើរគ្រប់គ្នា។
រឿងភ្ញាក់ផ្អើលមួយ ដែលរដូវកាលទី៤នេះ កម្មវិធីប្រឡងចម្រៀង ខេមបូឌាអាយឌល ផ្ទុះការគាំទ្រកក្រើកអ្នកមកមើលផ្ទាល់ ណែនឆាក និងអ្នកតាមដានតាមបណ្តាញសង្គមហើយបានក្លាយជាវេទិកា វាយបកគ្នាពីអ្នកវិភាគ សមត្ថភាពបេក្ខជន។ បេក្ខជននីមួយៗក្លាយជាផ្ទាំងសុីបរបស់អ្នកតាមដានចាំប្រម៉ាញ់។ជុំពាក់កណ្តាលផ្តាច់ព្រត្រ័ សរុប៦រូប មាន ថុល សុភិទិ លីម តិចម៉េង សុីម ច័ន្ទពន្លឺ ណាន វិសារ នាង ដាវីន និងមាស នីតា។ វិញ្ញាសាច្រៀង២បទ ដោយបទទី១ ច្រៀងបទនៅផលិតកម្មហង្សមាសល្បីពីមុន និងបទទី២ ចាប់គូច្រៀងរួមគ្នា។ អ្នកមានវាសនា ឆ្លងដល់ជុំផ្តាច់ព្រត្រ័ មាន លីម តិចម៉េងហៅណុប ប៉ាយ៉ារិទ្ឋទី២ ថុល សុភិទិបុរសមានមន្តស្នេហ៍សំឡេងលួងលោក លោកគ្រូេពទ្យសង្ហា សុីម ច័ន្ទពន្លឺ និង នាង ដាវីនបុរសសំឡេងធ្ងន់។ អ្នកទស្សនាបានព្យាករណ៍ថា ៤រូបនេះ អ្នកប្រទាញពាន មាន លីម តិចម៉េង និង ថុល សុភិទិ។

LEAVE A REPLY

Please enter your comment!
Please enter your name here