អតីតបេក្ខជនX factor Cambodia នួន រចនាវិលជាថ្មី ជាតារា ចម្រៀង ប្រចាំផលិតកម្ម B&P Entertainment Production

0

បាតមុខមួយរយៈ អតីតបេក្ខភាពសំឡេងល្អ នួន រចនាបាន មកចាប់យកកិច្ចការសិល្បៈឡើងវិញ បន្ទាប់ពីមមាញឹកខាងជំនួញ។ រចនា ត្រូវបានផលិតកម្មមួយ ជ្រើសរើសជាតារាក្នុងផលិតកម្ម ក៍ព្រោះតែយល់ឃើញថា តារាប្រុសរូបនេះ មានទឹកដមសំឡេងល្អ ហើយស្តាប់ទៅយកសាច់ការបាន។

បើងាកទៅប៉ុន្មានឆ្នាំមុន អំឡុងពេលឆ្នាំ 2009 រចនាធ្លាប់ប្រលងច្រៀងនៅ CTN កម្មវិធីកំពូលតារាអាស៊ាន ។ លុះបន្ទាប់ក៏ក្លាយជាអ្នកចម្រៀងតាមក្លឹមកម្សាន្តនិងផាប់​ 2019ប្រឡងម្តងទៀតកម្មវិធី​ X factor របស់ហង្សមាស​។ ហែលឆ្លងការប្រឡងលោកនៅតែមិនបោះបង់ក្តីស្រម៉ៃ និងចង់ឈោងចាប់អោយ បានការដណ្តើមភាពលេចធ្លោ។បើទោះលោក មានជំនួញក្នុងដៃ តែលោកនៅមិនចោលទេពកោសល្យសិល្បៈ ព្រោះអ្នកណាក៍មិនចេះមានសំឡេងល្អបានដែរ។

ការចូមកកាន់ ផលិតកម្ម B&P Entertainment Production ត្រូវបានសាមីខ្លួនយល់ថា ជាឱកាសថ្មី បទពិសោធន៍ថ្មី ក្នុងការរុញអោយខ្លួន មានលំនឹងបន្តក្នុងវិស័យចម្រៀង។ លើសពីនេះរចនាកាន់តែពេញចិត្តខ្លាំង ដែលបានសហការច្រៀង ជាមួយតារារួមផលិតកម្មដែលពោរពេញដោយ សមត្ថភាពនិងទេពកោសល្យម្យ៉ាងៗម្នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here