តារាចម្រៀង មកពីខេត្តកំពង់ឆ្នាំង ខេម ដែលទទួលបានភាពល្បីឈ្មោះ ព្រោះតែមានសំឡេងពិរោះ និងទេពកោសល្យ បានឆក់យកការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មិត្តអ្នកគាំទ្រ។ រយៈពេលចុងក្រោយនេះ ខេម ហាក់ស្ងាត់ការបង្ហាញបទថ្មី មិនមានច្រើនដូចមុន។ ឯអ្នកតាមឃ្លាំមើលនៅ តែនិយាយថាកាន់តែយូរក្នុងការបង្ហាញបទថ្មីៗ។

តារាសំឡេង ស្គកនេះនៅតែជឿជាក់ថាខ្លួនជឿទុកចិត្តទៅលើ ខាងផលិតកម្មដដែលព្រោះយ៉ាងណា ផលិតកម្មមានគោលការណ៍ក្នុងការ ចេញចម្រៀងលក់នៅលើទីផ្សារ។ អ្នកនិយមស្តាប់ចម្រៀងលោកនៅតែយល់ថាដូចជា មិនសូវមានបទផ្ទុះ ហើយគាំងដំណើរបង្ហាញបទថ្មីៗម្តងហើយម្តងទៀត។ ឯខាងផលិតកម្មនៅតែនិយមថាមាន គម្រោងបង្ហាញបទថ្មីៗរបស់ខេម មិនអោយហ្វេនៗរង់ចាំយូរ។

ខេម មានស្នេហា ជាមួយនារីរស់នៅ ប្រទេសបារាំង ដោយស្នេហានោះស្អិតរមួតគ្នា រហូតយល់ចិត្តទៅវិញទៅមក។ ខេមបានដាក់ចិត្តថា និងរៀបការជាមួយមិត្តស្រីឆ្លងដែននោះ។ យ៉ាងណាស្នេហាយូរឆ្នាំ ខេមនៅតែមិនទាន់សម្រេចគម្រោងចូលរោងការ។

LEAVE A REPLY

Please enter your comment!
Please enter your name here