ក្រុមហ៊ុន NSZ World ធ្វើកម្មវិធីធំ បង្ហាញពីការរីកចំរើន

0

កាលពីថ្ងៃទី២៨ សីហា ឆ្នាំ២០២២ លោក លី សីហនន្ទ អគ្គនាយកក្រុមហ៊ុន NSZ World បានរៀបចំកម្មវិធីយ៉ាងធំដុំ ដោយមិនមែនចូលរួមតែថ្នាក់ដឹកនាំមកពីក្រុមហ៊ុនផ្សេងៗតែម្យ៉ាងនោះទេ តែក៏មានការចូលរួមពីតំណាងឆ្នើមៗប្រចាំក្រុមហ៊ុន មកពីប្រទេសមួយចំនួនផងដែរ ជាពិសេសពីវៀតណាម និង ឥណ្ឌា។ លោក លី សីហនន្ទ បានបង្ហាញពីការរីកចំរើនរបស់ក្រុមហ៊ុនគួរអោយកត់សម្គាល់ ដោយក្រៅពីបង្ហាញផលិតផលថ្មីចំនួន២បន្ថែម គឺផលុយផលស៊ីរ៉ូម ដែលជួយអោយស្បែកស្អាត និង តឹងណែន ក៏បង្ហាញផលិតផលថ្មីមួយមុខទៀត គឺផលិតផលលាងសម្អាតជាតិពុលមួយប្រភេទ បន្ថែមផងដែរ។ ផលិតផលថ្មីទាំងពីរនេះ កាន់តែធ្វើអោយក្រុមហ៊ុនមើលឃើញពីសន្ទុះជោគជ័យ និង ការប្រកួតប្រជែងនៅលើទីផ្សារ ខណៈដែលផលិតផល Q NANO X គឺបានធ្វើអោយទីផ្សារកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ី ទទួលស្គាល់រួចទៅហើយ។ នៅក្នុងកម្មវិធីនោះ ក៏មានការប្រកាសតែងតាំងថ្នាក់ដឹកនាំបន្ថែម ដើម្បីពង្រឹងរចនាសម្ព័ន្ធក្រុមហ៊ុន ដែលបង្ហាញពីការរីកចំរើនដ៏ខ្លាំងរបស់ក្រុមហ៊ុន។ លោក លី សីហនន្ទ ក៏បានប្រគល់ប្រាក់រង្វាន់ និង រង្វាន់មាស ជូនដល់តំណាងទាំងក្នុង និង ក្រៅប្រទេស ដែលពូកែលក់ និង ត្រូវទទួលភាគលាប ពីការលក់ខ្លាំង ក្នុងរយៈពេលមួយឆ្នាំនេះផងដែរ។ លោកអគ្គនាយកនិយាយថា បើទោះជាមានបញ្ហាកូវីតកន្លងមក ប៉ុន្តែផលិតផលសុខភាពរបស់ក្រុមហ៊ុននៅតែទទួលបានជោគជ័យ ទើបអាចអោយក្រុមហ៊ុន អាចធ្វើកម្មវិធីធំមួយនេះបាន ហើយវត្តមានផលិតផលថ្មី និង វត្តមានថ្នាក់ដឹកនាំដែលទើបតែងតាំង គឺបង្ហាញកាន់តែច្បាស់ពីការរីកចំរើន។

LEAVE A REPLY

Please enter your comment!
Please enter your name here