វ៉ឺតៗ..! Promotions តម្លៃសំបុត្រត្រឹមតែ 3$ចូលកំសាន្តក្នុង កោះស្លាកែត Studios ផុតកំណត់ថ្ងៃទី31 សីហានេះហើយ

0

រម្មណីយដ្ឋាន កោះស្លាកែត Studios កាន់តែក្លាយទៅជាទីចំណាប់អារម្មណ៍របស់អ្នកទេសចរណ៍ក្នុងស្រុកយើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗរាប់ពាន់នាក់គួរឱ្យកត់សម្គាល់។ កោះស្លាកែត Studios មិនត្រឹមតែជាកន្លែងកំសាន្តដ៏ប្រណីតបែបវប្បធម៌ប្រក្របទៅដោយផាសុខភាព និងទេសភាពប្លែកៗនោះទេ តែក៏ជារម្មណីយដ្ឋានមួយដ៏សម្បូរបែប និង ជាកន្លែងជួបជុំក្រុមគ្រួសារតូចធំបានមួយសប្បាយ ហើយអ្នកទេសចរណ៍ក្រៅពីអាចទៅលេងកំសាន្ត និង បរិភោគអាហារឆ្ងាញ់ៗទាំងខ្មែរ និង បរទេសចម្រុះគ្នាក្នុងទីតាំងតែមួយទៀតផង។

លោកស្រី ដាវី នាយកប្រតិបត្តិការនៅ កោះស្លាកែត Studios បានមានប្រសាសន៍ថា បន្ទាប់ពីការដាក់សម្ភោធដំណើរការបើកឱ្យភ្ញៀវទេសចរណ៍ចូលមកកំសាន្តជាផ្លូវការរួចមក ឃើញថាកំណើននៃអ្នកស្រុកមិនថាក្បែរតំបន់កោះស្លាកែត ពិសេសអ្នកដំណើរមកពីក្នុងក្រុងភ្នំពេញ សម្រុកមកទស្សនាយ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែប៉ុណ្នោះក៏មានផលិតករ និង ខាងផលិតកម្មធំៗមួយចំនួនបានទាក់ទងមកខាង Studios កោះស្លាកែត យើងដើម្បីកក់ទីតាំងថតនូវចម្រៀង MV ត្រៀមសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះយ៉ាងគគ្រឹកគគ្រេង។

អ្នកស្រីបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងខណៈ កោះស្លាកែត Studios បានក្លាយជាទីតាំងសក្តានុពលមួយយ៉ាងសកម្មចំពោះភ្ញៀវទេសចរណ៍ និង ជាកន្លែងមួយដ៏សំខាន់ដើម្បីបំពេញតម្រូវការរបស់ផលិតករក្នុងការផ្ដិតយកនូវទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ទីតាំងយើងយកទៅផ្សព្វផ្សាយតាមរយៈ MV ចម្រៀងឱ្យកាន់តែមានអ្នកស្គាល់ពីកន្លែងកំសាន្តដ៏ស្រស់បំព្រងគ្រប់បែបបទដែលជាគំនិត និង ជាស្នាដៃរបស់កូនខ្មែរបានបង្កើតឡើងនូវរម្មនីយដ្ឋានវប្បធម៌កែឆ្នៃមួយនេះ។ កោះស្លាកែត Studios នឹងនៅតែបន្តស្វាគមន៍ចំពោះភ្ញៀវជាតិ និង អន្តរជាតិ ឱ្យចូលមកទស្សនាជាមួយនឹងតម្លៃដ៏ពិសេស ត្រឹមតែ 12000៛(3$) ដែល Promotions នេះនឹងផុតកំណត់នៅ ថ្ងៃទី31 ខែ សីហា។ ហើយសំបុត្រដែលលោកអ្នកជាវក្នុងតម្លៃពិសេសនេះក៏អាចប្ដូរបានមកវិញនូវ នំបញ្ចុក1ចាន ឬ ជាភេសជ្ជៈដ៏ស្ងុយឆ្ងាញ់ពីហាង The Shore 1 កែវផងដែរតាមជម្រើសរបស់អតិថិជន។

ដូច្នេះចុងសប្ដាហ៍មិនចង់ទៅណាឆ្ងាយ មិនចង់ខាតពេលវេលា ឬ ចំណាយថវិការច្រើន ចង់សន្សំ និង ចំណេញពេលវាលាអ្នកទាំងអស់គ្នាអាចជ្រើសរើសកន្លែងលម្ហែរកាយថ្មីដែលប្រកបទៅដោយទេសភាពប្លែកភ្នែកមានទាំងបុរាណ និង សម័យ។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចហែលទឹកលេងនៅក្នុងអាងទឹកដ៏ធំ ឬជួលម៉ូតូធំជិះប្រណាំងគ្នានៅក្នុងទីលានដ៏ធំទូលាយ ព្រមទាំងជិះកង់ហាត់ប្រាណមើលថ្ងៃលិចនៅជុំវិញបរិវេណ Studios កោះស្លាកែតទាំងមូល។

រម្មណីយដ្ឋាន « កោះស្លាកែត Studios » មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1 ភូមិដីឥដ្ធកោះផុស ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំងាយប្រហែល 3គីឡូម៉ែត្រពី
កៀនស្វាយក្រៅដោយលោកអ្នកអាចធ្វើដំណើរកំសាន្តវិលល្ងាចបានមិនចាំបាច់បារម្ភរឿងចំណាយពេលវេលាយូរម៉ោងឬយូរថ្ងៃ។ កុំភ្លេចនាំគ្រួសារទៅលម្ហែរកាយបំបាត់ស្ត្រេស និងផ្ដិតយករូបភាពអនុស្សាវរីយ៍ស្អាតៗជាមួយទេសភាពបែបស្រុកស្រែនៅ កោះស្លាកែត នៅចុងសប្ដាហ៍នេះ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖Telegram / What’s App+855 16 818 424 + 855 77 777 067 +855 96 8888 811។

LEAVE A REPLY

Please enter your comment!
Please enter your name here