ហ្វេនពេញចិត្ត ថុល សុភិទិ ជាច្រើន សោកសៅ ដែលអាយឌល របស់ខ្លួន មិនអាចដណ្តើមពានបាន ខណៈមុននេះសន្ទុះគាំទ្រខ្លាំងដូចទឹកបាក់ទំនប់។ ពេលនេះ ថុល សុភិទិ បានត្រឹមតួរកហើយបុរសមានមន្តស្នេហ៍ សំឡេងពិរោះលួងលោមរូបនេះ ក៍បន្តមានហ្វេនៗជាច្រើន ស្រឡាញ់ពេញបេះដូង សព្វទិសទី និងផ្តាំអោយតស៊ូលើសិល្បៈបន្តទៀតព្រោះភិទិមានទីផ្សារសិល្បៈចាប់ពីពេលនេះតទៅ។

សំឡេងច្រៀង ទឹកមុខគួរអោយស្រឡាញ់ របស់សុភិទិនៅតែទទួលដក់ក្នុងចិត្តហ្វេនរបស់ខ្លួនជានិច្ច។វិដេអូប្រឡងរបស់សុភិទិ នៅតែបង្ហោះនៅលើបណ្តាញសង្គមមិនចាញ់ ម្ចាស់ពានលីម តិចម៉េងនោះឡើយ។ ការតស៊ូមកប្រឡងនៅក្នុងកម្មវិធីខេមបូឌាអាយឌល ម្តងហើយម្តងទៀត របស់បុរសស្រអែមស្រស់រូបនេះបានដល់គោលដៅ ដោយមកប្រកួតលើឆាកលើកណាមាន តែសំឡេងស្រែកហ៊ោរពេញឆាក រហូតធ្វើអោយសាមីខ្លួនយំមិនដឹងខ្លួន។ ៦ខែចុងក្រោយនេះភិទិឆក់បានប្រជាប្រិយភាពលើសលុបណាស់ក្នុងចំណោមជើងខ្លាំងរដូវកាលថ្មីទី៤។

បើទោះតិចម៉េង ម្ចាស់ពាន តែអ្នកគាំទ្រចង់អោយ ៤នាក់ចុងក្រោយ មានតិចម៉េង ដាវីន ភិទិ ពន្លឺចាប់ជាក្រុមរួមគ្នា បង្កើតចម្រៀង ដើម្បីបំបែកទីផ្សារសិល្បៈដោយហ្វេនៗចង់បានបំផុត។

LEAVE A REPLY

Please enter your comment!
Please enter your name here